អំឡុងពេលដែលបងប្អូន កូនក្មួយឈប់សម្រាកនៅផ្ទះ ដោយសារតែវីរុស កូវីដ ១៩នោះ លោកឧកញ៉ា ឌួង ឆាយ សូមបួងសួង កុំឲ្យដាច់អគ្គិសនីយដូចឆ្នាំមុន ព្រោះតែកំដៅពេលនេះគឺ...
ស៊ីហៀង
- 2389

លោកឧកញ៉ាចិត្តធម៏ ឌួង ឆាយ ដែលពុកម៉ែ បានស្គាល់ តាមរយៈការជួយដល់សង្គមជាច្រើន ពិសេសគឺលោកបានជួយដល់ជនទីទាល់ក្រ ដែលកំពុងត្រូវការជំនួយ ជាចាំបាច់ គឺលោកមិនដែលមើលរំលង ឬ ទុកពួកគាត់ចោលនោះទេ ។ ដោយឡែកបច្ចុប្បន្ន វីរុសកូវីដ ១៩ កំពុងតែមានវត្តមាននៅប្រទេសកម្ពុជា ក៏ដូចជាពិភពលោកទាំងមូលផងនោះ លោកឧកញ៉ា​ មានតែសូមឲ្យបងប្អូនថែរក្សាសុខភាព និងធ្វើអនាម័យជាប់ជានិច្ច ដើម្បីសុខភាព និងចៀសឆ្ងាយពីវីរុសកូវីដ១៩។

ដោយឡែកនៅមុននេះបន្តិច លោកឧកញ៉ាចិត្តធម៏ ឌួង ឆាយ ក៏បានសារយ៉ាងខ្លីថា "សូមកុំអោយដាច់អគ្គិសនីយដូចឆ្នាំមុន ប្រជាជននៅផ្ទះគ្រប់គ្នាផងក្នុងពេលនេះដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺ Corona Covid-19 ?"។

ជាមួយគ្នានោះផងដែរ លោកឧកញ៉ា ក៏បានផ្តាំផ្ងើរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមមេត្តាថែរក្សាសុខភាព​ មើលថែរក្សាអនាម័យ ដោយប្រើសាប៊ូ ទឹកលាងដៃ ជាពិសេសពេលទៅណាមកណា សូមពាក់ម៉ាស់ គ្រប់ពេលវេលា​ ព្រោះថា យើងមិនដឹងថា នរណាម្នាក់ គាត់មានផ្ទុកវីរុសនេះ ឬក៏អត់នោះទេ៕

ប្រភព៖ Duong Chay ឌួង ឆាយ