គាំទ្របងស្រី...អ្នកនាង​ ខាត់ សុឃីម ដាក់ចំៗថា ពិភពលោកគេកំពុងតែជួយគ្នាខ្លាំងណាស់ ហេតុអ្វីក៏ប្រជាជនខ្មែររបស់ខ្ញុំ ឈ្លៀតឱកាសចង់មានចង់បានម៉្លេះ របស់របរឡើងថ្លៃ ស្របពេលដែលប្រទេសគេដើរចែកអាហារតាមផ្ទះ
ស៊ីហៀង
-

តារាពហុជំនាញ អ្នកនាង ខាត់ សុឃីម ដែលទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់ មហាជន ក៏ដូចជាបងប្អូនតាមបណ្តាញសង្គម ហ្វេសប៊ុក ដោយសារតែទេពកោសល្យ និងទឹកដមសំលេង ដ៏ក្រអួនក្រអៅរបស់អ្នកនាង ទើបអ្នកនាង មានកេរ្តិ៍ឈ្មោះបោះសំឡេងមកទល់ដល់សព្វថ្ងៃនេះ។

អំឡុងពេលដែលវីរុសកូវីដ១៩ កំពុងតែមានវត្តមាននៅប្រទេសកម្ពុជា ជាឱកាស របស់ជនមួយចំនួនតូចដែលគាត់មិនគិតគុណតំលៃរបស់ខ្លួន គិតតែចង់មានចង់បានហួសប្រមាណ​ លក់ម៉ាស់ក៏ចង់បានថ្លៃ លក់អាល់កុលក៏ថ្លៃ ខណៈពេលដែលប្រទេសជិតខាង ឬ ប្រទេសផ្សេងទៀតកំពុងតែជួយជ្រុំជ្រែងគ្នាជួយមិនថាតែប្រទេសខ្លួន រហូតជួយដល់ប្រទេសផ្សេងទៀតក៏មាន។

ទន្ទឹមនឹងនេះ អ្នកនាង ខាត់ សុឃីម ក៏បានបង្ហោះសារថា "ពិភពលោកគេកំពុងតែជួយគ្នាខ្លាំងណាស់..ហេតុអីករប្រជាជនខ្មែររបស់ខ្ញុំឈ្លៀតឱកាស់ចង់មានចង់បាននៅពេលនេះទៅវិញ..របស់របរឡើងថ្លៃស្របពេលដែលប្រទេសគេដើរចែកអាហារតាមផ្ទះ..សូមមិនចែកដូចគេករបានដែរ..តែសូមតែកុំលក់របស់ឡើងថ្លៃទៅបានហើយ..តើកន្លែងណាដែលបងប្អូនថាស្រលាញ់ខ្មែរនោះ..បើធ្វើមិនបានសូមកុំប្រើពាក្យមានមោទនភាពណាស់បានកើតជាខ្មែរខ្ញុំស្រលាញ់ខ្មែរ.....ឡយ"។

ប្រភព៖​ ខាត់ សុឃីម