បងប្អូនដែលមានសទ្ធាជ្រះថ្លា អាចចូលរួមបាន...លោកតាន់ គឹមសួរ អាណិតពួកគាត់ខ្លាំងណាស់ ចង់ចែកទឹកលាងដៃដល់ពួកគាត់ តែមិនមានថវិការគ្រប់គ្រាន់ ក្នុងការទិញវត្ថុធាតុដើមយកផលិតទេ ព្រោះថា...
ស៊ីហៀង
- 2236

អំឡុងពេលដែលវីរុសកូវីដ១៩ កំពុងតែមានវត្តមាននៅប្រទេសកម្ពុជាយើង​ ធ្វើឲ្យបងប្អូនជាច្រើន ពិតជាក្តីកង្វល់ និងពិបាកចិត្តជាខ្លាំង ព្រោះតែជំងឺមួយនេះ មិនដឹងថា នរណាម្នាក់កើត ឬមិនកើតនោះទេ ដោយសារតែយើងមិនអាចមើលឃើញបានឡើយ។

ជាក់ស្តែងលោកតាន់ គឹមសួរ និងបងប្អូនជាច្រើន បានចូលរួមចំណែកនៅក្នុងការចែករំលែក អំពើល្អ ក៏ដូចជាបានជួយសម្រួលដល់បងប្អូនដែលគាត់មានជីវភាពក្រលំបាក មិនមានថវិការនៅក្នុងការទិញទឹកអនាម័យ ឬ  អាល់កុលសម្រាប់ប្រើប្រាស់បាន។ ដូចនេះហើយលោកតាន់ គឹមសួរ ក៏ដូចជាបងប្អូនជាច្រើននាក់ បាននាំគ្នាធ្វើជែល ឬ ទិញអាល់កុលដើម្បីជូនដល់ពួកគាត់ដោយឥតគិតថ្លៃ ។

ដោយឡែកមុននេះបន្តិច នៅលើបណ្តាញសង្គមហ្វេសប៊ុករបស់លោក បានបង្ហោះរូបភាពរបស់បងប្អូនកម្មករ កម្មការនីរោងចក្រ ដែលមានចំនួនច្រើន និងជាកន្លែងដែលងាយឆ្លងផងនោះ លោក៏បានបង្ហោះសារថា "ពួកយើងពិតជាអាណិតពួកគាត់ណាស់ ពួកគាត់ងាយនឹងឆ្លងជំងឺCOVID19ណាស់ ចង់ជួយពួកគាត់ដោយផ្តល់ជែលលាងដៃដោយមិនគិតថវិកាណាស់ តែពួកយើងមិនមានថវិកាគ្រប់គ្រាន់ក្នុងការទិញវត្ថុធាតុដើមយកមកផលិតដែលមានចំនួនច្រើសបែបនេះទេ???"។

ប្រភព៖ Tan Kimsour