ក្រសួងសុខាភិបាល រកឃើញអ្នកឆ្លង Covid-19 ថ្មីម្នាក់ទៀត ខណៈអ្នកជាសះស្បើយថ្មីរហូតដល់៨នាក់បន្ថែមទៀត
ស៊ីហៀង
- 2170

នៅមុននេះបន្តិច ក្រសួងសុខាភិបាល បានប្រកាស នៅក្នុងផេកផ្លូវការ ថាបានរកឃើញអ្នកឆ្លងជំងឺCOVID-19 ចំនួន១ករណីបនទៀតហើយ ដែលពេលនេះ មានអ្នកឆ្លងសរុបឡើងទៅដល់១០៣នាក់​ និងមានចំនួនអ្នកជាសះស្បើយជាបុរសជនជាតិខ្មែរ០៨នាក់ នៅមន្ទីរពេទ្យ មិត្តភាពខ្មែរ-សូវៀត (០៥នាក់)នៅខេត្តបាត់ដំបូង(០១នាក់) កំពង់ឆ្នាំង(០១នាក់) និងព្រះវិហារ(០១នាក់)។