ឯកឧត្តម គួច ចំរើន ៖ រួមគ្នាប្រយុទ្ធប្រឆាំង នឹងវីរុសកូវីដ ១៩ ទាំងអស់គ្នា ដើម្បីខ្លួនយើងក៏ដូចគ្រួសារ ត្រូវឧស្សាហ៍លាងដៃនិងសាប៊ូ ឬ ទឹកលាងដៃជាប្រចាំ...
ស៊ីហៀង
-

បើយោងតាមគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា ប្រជាជន ខេត្តព្រះសីហនុ បានបង្ហោះសារដាស់តឿន ដល់បងប្អូន ដើម្បីធ្វើការលាងសំអាត ដៃនិងសាប៊ូ ជាមួយទឹកលាងដៃ ឲ្យបានស្អាតជាប់ជានិច្ចការពារខ្លួនយើង ក៏ដូចជាការពារក្រុមគ្រួសារផងដែរ។

នៅក្នុងគណនីហ្វេសប៊ុកខាងលើ បានរៀបរាប់ថា "សារ ស្ដីពី ការចូលរួមប្រយុទ្ធ ការពារ និងទប់ស្កាត់ ការឆ្លងជំងឺកូវីដ-១៩ សូមបងប្អូនអនុវត្តន៍តាមការណែនាំរបស់ក្រសួងសុខាភិបាលអោយបានត្រឹមត្រូវ។ គ្រប់គ្នាត្រូវចងចាំថា ជំងឺកូវីឌ-១៩ គឺជាជំងឺឆ្លងដ៏កា ចសា ហា វដែលយើងមិនអាចមើលឃើញនឹងភ្នែកឡើយ។ ប៉ុន្តែវិធីងាយៗមួយចំនួន អាចជួយទប់ស្កាត់ការឆ្លងរាលដាលជំងឺនេះបាន។

សូមទម្លាប់យកជាប់ជាមួយខ្លួនដោយដាក់តាមហោប៉ៅ ឬដាក់កាបូបការងារ នឹងតាមរថយន្ត នូវដបទឹកថ្នាំជែលសម្លា ប់មេរោគ បាក់តេរី (Hand Sanitizer) ឬដបទឹកអាល់កុល, ម៉ាស ឬក្រមាជាប់តាមខ្លួន ឬជាប់ក្នុងរថយន្ត។

ឧស្សាហ៍ដុសលាងសម្អាតដៃជាប្រចាំជាមួយសាប៊ូ ឬទឹកថ្នាំជែល សម្លា ប់មេរោគ មុននឹងក្រោយកាន់ ឬស្ទាប ប៉ះពាល់វត្ថុអ្វីមួយនៅខាងក្រៅដែលយើងមិនអាចមើលឃើញផ្ទាល់នឹងភ្នែកថាតើវត្ថុទាំងនោះមានមេរោគឬអត់។

ប្រភព៖ ប្រជាជន ខេត្តព្រះសីហនុ