ឯឧ វិល្លាម សម្រេចចិត្តចំណាយថវិការផ្ទាល់ខ្លួនពីចន្លោះ 40000$ ទៅ 50000$ បន្ថែមទៀត ដេីម្បីទិញម៉ាស់ ទិញអាល់កុល អង្ករ មី ត្រីខកំប៉ុង ជួយដល់ជនក្រីក្រ
ស៊ីហៀង
-

ខ្ញុំសម្រេចចិត្តចំណាយថវិការផ្ទាល់ខ្លួនពីចន្លោះ 40000$ ទៅ 50000$ បន្ថែមទៀត ដេីម្បីទិញម៉ាស់ ទិញអាល់កុល អង្ករ មី ត្រីខកំប៉ុង គ្រឿងឧបភោគ បរិភោគមួយចំនួន ដេីម្បីផ្ដល់ជូនដោយឥតគិតថ្លៃ ដល់បងប្អូនដែលលំបាកទាំងនោះទោះមិនបានគ្រប់គ្នាតែក៏បានធ្វេីខ្លះជាជាងអោបដៃឈរមេីល កាលៈទេសៈនេះមានប្រជាពលរដ្ឋដែលឋិតក្នុងជីវភាពក្រីក្រខ្លះកាន់តែលំបាកបំផុត

ដោយឡែកកន្លងមកខ្ញុំបានចំណាយថវិការប្រមាណជា20000$ ក្នុងការទិញម៉ាស់នឹងអាល់កុល ដេីម្បីចែកជូនដោយឥតគិតថ្លៃដល់មូលដ្ឋានផ្ទុះជំងឺរួចហេីយ នៅតាមបណ្ដារខេត្តនានា តែបេសកកម្មនៅតែបន្តទៅមុខទៀត ក្នុងទិសដៅ ជួយគ្នាក្នុងគ្រាលំបាកជាការពិតណាស់ ទំហំថវិការរបស់ខ្ញុំហាក់ដូចជាតិចតួចស្ដួចស្ដេីងបំផុត បេីធៀបនឹងអ្នកមានទ្រព្យធនស្តុកស្តម្ភមួយចំនួននៅកម្ពុជា

ក៏ដូចជាអ្នកដទៃមួយចំនួននៅបរទេស ប៉ុន្តែជាភារកិច្ចនឹងការទទួលខុសត្រូវក្នុងនាមជាអ្នកនយោបាយមួយរូប ព្រោះខ្ញុំយល់ថា ការអំពាវនាវតាមតែក្រដាស ឬការជួយត្រឹមតាម រលកធាតុអាកាស Facebook ឬ Live បានតែនិយាយមិនមែនជារឿងគ្រប់គ្រាន់នោះឡេីយ លុះត្រាមានការអនុវត្តន៍ជាក់ស្ដែងដោយចេញពីទឹកចិត្ត ដេីម្បីធានាបានថាការដាក់ចេញ យុទ្ធសាស្ត្រនយោបាយ នៅជាមួយពលរដ្ឋ បម្រេីពលរដ្ឋ ដេីម្បីពលរដ្ឋ កាន់តែមានខ្លឹមសារបន្ថែមទៀត ។

#និយាយអោយតិចធ្វេីអោយច្រេីន

ប្រភព៖ William Guang