លោកវិល្លាម ចូលរួមត្រេកអរ ដល់បងប្អូន ប្រជាពលរដ្ឋ ដោយរាជរដ្ឋាភិបាលពិចារណាទម្លាក់ថវិការរបស់រដ្ឋ ទៅឲ្យធនាគារឯកជនហេីយ ដេីម្បីជួយដោះស្រាយបញ្ហារបស់ប្រជាពលរដ្ឋ..
-

នៅថ្ងៃនេះឯកឧត្តម វិល្លាម​ បានបង្ហោះសារ ដែលធ្វើឲ្យបងប្អូនប្រជាពលរដ្ឋ លោកពិតជាមានការសប្បាយរីករាយយ៉ាងខ្លាំង ក្នុងការទទួលយកដំណឹងដល់ល្អនេះ ហើយពួកគាត់និងបានធូរស្បើយក្នុងចិត្ត ព្រោះតែរឿងមួយនេះផងដែរ។

ជាក់ស្តែងនៅក្នុងគណនីហ្វេសប៊ុករបស់ឯកឧត្តម បានរៀបរាប់ថា "អបអរសាទរដល់បងប្អូនប្រជាពលរដ្ឋ ពាណិជ្ជករ កសិករ អាជីវករ

ក្រោយការស្នេីរសុំ ទាំងកម្រិតនយោបាយ ទាំងហេតុផលបច្ចេកទេស ក្នុងការដោះស្រាយបញ្ហាការគ្មានប្រាក់ទូទាត់សងបំណុលធនាគាររបស់បងប្អូនពលរដ្ឋដែលកំពុងជួបផលលំបាក ពេលនេះរាជរដ្ឋាភិបាលពិចារណាទម្លាក់ថវិការរបស់រដ្ឋ state subsidies ទៅធនាគារឯកជន ដេីម្បីជួយដោះស្រាយបញ្ហារបស់ប្រជាពលរដ្ឋហេីយ ។

សូមបញ្ជាក់កុំយល់ច្រឡំ គឺរដ្ឋ មិនអោយធនាគារខាតដោយ ការពន្យាបង់ ឬមិនបង់ការបង់ដេីមនោះឡេីយព្រោះងាយជួបវិបត្តិហិរញ្ញវត្ថុ តែរដ្ឋសុខចិត្តចេញថវិការទៅជួយទប់វិញ ព្រោះនេះជាជំរេីសល្អបំផុតនឹងគ្មានផលប៉ះពាល់ ។ ខ្ញុំធ្លាប់លេីកជាច្រេីនដងចំពោះបញ្ហានេះ ដោយមានកត្តាជំរុញខ្លះ ចង់អោយធនាគារ ពន្យា ការបង់ដេីម ឬពន្យាពេលដល់ពលរដ្ឋ ដែលកត្តានេះធនាគារតែឯងពុំអាចទប់ទល់រួចឡេីយ លុះត្រារដ្ឋជាអ្នកទទួលខុសត្រូវក្នុងស្ថានភាពនេះ ជាពិសេសគឺការហ៊ានខាតទាំងអស់គ្នា ពុំមែនខាតមួយភាគីណាទេ ។

ប្រភព៖ William Guang