គួរឲ្យអាណិតណាស់...ប្អូនប្រុស សារិ កើតមកពិការដៃទាំងសងខាងក៏ពិតមែន តែប្អូនមិនដែលចុះចាញ់និងភាពពិការឡើយ...
ស៊ីហៀង
-

មនុស្សម្នាក់ៗរស់នៅលើផែនដីយើងនេះ តែងតែប្រាថ្នាចង់បានកន្លែងរស់នៅស្រួល មានលុយចាយ មានផ្ទះស្អាត មានឡានជិះគ្រប់ៗ ហើយអ្វីដែលកាន់តែចង់បានជាងគេលើលោកនេះ គឺមានកាយសម្បទាគ្រប់គ្រាន់ នេះគឺជាអ្វីដែលគេចង់បាន។

ជាក់ស្តែងបើបងប្អូនងាកមកមើលពីជីវិតរបស់ប្អូនប្រុសម្នាក់ ដែលគាត់កើតមកមានជីវភាពក្រីក្រហើយនោះ ថែមទាំងកើតមកពិការទៀត។ នៅក្នុងគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា "Acha Chet Thor"​ បានបង្ហោះសារថា "ឃេីញហេីយគួឱ្យអាណិតប្អូនប្រុស​ សារិ រៀនថ្នាក់ទី 6 ដែលមានឪពុកឈ្មោះ សារី និងម្តាយឈ្មោះ តឿ រស់នៅក្នុងភូមិរលួស សង្កាត់ស្រយ៉ូវ​ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។ ខ្លួនក៏ពិការកេីតចំគ្រួសារក្រីក្រររស់យ៉ាងវេទនាសូមបងប្អូនមេត្តាជួយឧបត្ថម្ភដល់ក្រុមគ្រួសាររបស់គាត់ផង។ Acha Chet Thor 093405022/095405022"។

ប្រភព៖ Acha Chet Thor