លោកឧកញ៉ាស្រី​ ចាន់ថន ត្រៀមចែកជែលលាងដៃ កម្ចាត់មេរោគជូនកម្មកររោងចក្រ ចំនួនប្រមាណ៣ម៉ឺននាក់ ដោយឥតគិតថ្លៃ ដែលស្ថិតក្នុងតំបន់ 7NG វិហារសួរគ៌...មានវិដេអូ
ស៊ីហៀង
-

កាលពីថ្ងៃម្សិលមិញនេះ នៅលើបណ្តាញសង្គមហ្វេសប៊ុករបស់លោកឧកញ៉ា ស្រី ចាន់ថន បានបង្ហោះសារថា "បន្តដំណើរឆ្ពោះទៅមុខជានិច្ច!

ត្រៀមចែកផលឹតជែល(GEL)លាងដៃកម្ចាត់មេរោគជូនកម្មកររោងចក្រចំនួនប្រមាណ៣ម៉ឺននាក់ដោយឥតគិតថ្លៃ(FREE)ដែលស្ថិតក្នុងតំបន់ 7NG វិហារសួរគ៌!

គម្រោងផលឹតជែល(GEL)លាងដៃកម្ចាត់មេរោគគុណភាពស្តង់ដារដោយសហការណ៍ជាមួយដៃគូរក្នុងប្រទេសកម្ពុជា នឹងចេញដំណើរការក្នុងពេលឆាប់ៗនេះ!

តាមគម្រោងផែនការរបស់ខ្ញុំ នៅពេលផលឹតជែល(GEL)កម្ចាត់មេរោគនេះ ហើយបានឆ្លងកាត់មន្ទីពិសោធន៍នៃក្រសួងសុខាភិបាលកម្ពុជាផ្លូវការរួចហើយ គឺខ្ញុំនឹងចុះចែកជូនកម្មកររោងចក្រចំនួនប្រមាណ៣ម៉ឺននាក់ដោយឥតគិតថ្លៃ(FREE)ដែលស្ថិតក្នុងតំបន់ 7NG វិហារសួរគ៌ ខេត្តកណ្តាលភ្លាម។

សូមគោរពជូនពរបងប្អូនទាំងអស់ សូមមេត្តាចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលនៃជម្ងឺ COVID-19 នេះ ដោយរក្សាបាននូវការប្រុងប្រយ័ត្នជានិច្ច និងការអនាម័យ ដោយលាងដៃជាមួយអាល់កុល ឬសាប៊ូ និងហូបទឹកឲ្យបានញឹកញាប់ ជ្រៀសវាងការចាប់ដៃគ្នាផ្ទាល់ និងមិនបានពាក់ម៉ាស់ការពារនៅទីសារធារណៈឬការជួបជុំគ្នាជាក្រុម។ សូមអរគុណច្រើន សម្រាប់ការគាំទ្ររបស់បងប្អូន"។

មានវិដេអូ៖


ប្រភព៖ Srey Chanthorn