គ្រូពេទ្យខ្មែរ នៅសៀមរាប ខ្លាំងមែន ! បុរសជនជាតិខ្មែរដែលបានឆ្លងវីរ៉ុស COVID 19 ពីជនជាតិជប៉ុន ពេលនេះបានជាសះស្បើយ និងបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យថ្ងៃនេះ
ស៊ីហៀង
-

សៀបរាប ៖ កាលពីព្រឹកថ្ងៃទី៣០ ខែមីនាឆ្នាំ២០២០ ក្រសួងសុខាភិបាលបានចេញសេចក្តីជូនព័ត៌មាន អំពីស្ថានជំងឺកូវីដ១៩ ដោយក្នុងនោះ បានបញ្ជាក់ថា បុរសជនជាតិខ្មែរអាយុ៣៨ ឆ្នាំដែលបានឆ្លងជម្ងឺកូវីដ ពីជនជាតិជប៉ុន បានជាសះស្បើយ និងបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យបង្អែកខេត្តសៀមរាបនៅថ្ងៃនេះផងដែរ។

ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តនិងជាប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងជំងឺ កូវីដ១៩ ខេត្តសៀមរាប បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះគ្រូពេទ្យបង្អែកខេត្តសៀមរាប បានខិតខំយកចិត្តទុកដាក់ក្នុងការព្យាបាលអ្នកជំងឺនៅក្នុងមន្ទីរពេទ្យបង្អែកជាពិសេសអ្នកជំងឺដែលផ្ទុកវីរុសកូវីដ១៩។

រដ្ឋបាលខេត្ត សូមអំពាវនាវដល់បងប្អូនប្រជាជន ជឿជាក់ទៅលើព័ត៌មានផ្លូវការដែលចេញដោយក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ក្នុងករណីសង្ស័យ ឬព័ត៌មានពាក់ព័ន្ធជំងឺកូវីដ សូមទំនាក់ទំនងតាមរយៈលេខ១១៥៕