សូមសម្តេច ជួយផង ! កម្មកររោងចក្រ Dignity Kinter limited ដែលមានទីតាំងស្ថិតនៅ សង្កាត់សិត្បូរ ក្រុងតាខ្មៅ ត្រូវបានក្រុមហ៊ុនមិនបើកប្រាក់ខែ អស់រយះពេល ៣ខែមកហើយ
យោងទៅតាមគណនីហ្វេសប៊ុកផេកផ្លូវការមួយដែលមានឈ្មោះថា មហាគ្រួសារតាខ្មៅ បានធ្វើការផុសនៅលើបណ្តាញសង្គមហ្វេសប៊ុកថា ៖ សិត្បូក្រុងតាខ្មៅ #សារពីបងប្អូនកម្មករដែលគួរអោយអាណិតគោរពជូនសម្តេចពុកអោយលោកជួយដោះស្រាយតាមរយៈផេកមហាគ្រួសារតាខ្មៅ «គោរពជូនសម្តេច ហ៊ុន សែន ជាទីគោរព ខ្ញុំបាទជាបុគ្គលិក នឹងកម្មកររោងចក្រ Dignity Kinter limited ដែលមានទីតាំងស្ថិតនៅ សង្កាត់សិត្បូរ ក្រុងតាខ្មៅ ដែលត្រូវបានក្រុមហ៊ុនមិនបើកប្រាក់ខែ អស់រយះពេល ៣ខែមកហើយគឺចាប់ពីខែ មករា ដល់ខែ មិនា ដោយសន្យាថា បើកអោយជាច្រើនលើកច្រើនសារ តែមិនបានធ្វើតាមការសន្យានោះទេ ទោះជាមានការចរចានឹងធ្វើកិច្ចសន្យាក៏ដោយ ក៏ខាងក្រុមហ៊ុនមិនគោរពតាមដែរ ដូច្នេះហើយសូម សម្តេច មេត្តាជួយដល់ ពួកខ្ញុំបាទនឹងកម្មករទាំងអស់ផង៕ ???ដោយក្តីគោរពដ៏ខ្ពង់ខ្ពស់ពីយើងខ្ញុំទាំងអស់គ្នា???» ៕


ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។