រកឃើញអ្នកឆ្លង ២ នាក់ទៀយហើយបងប្អូន ដូច្នេះចំនួនអ្នកឆ្លងទាំងអស់កើនដល់ ១០៩ ករណី
នេះបើយោងទៅតាមការផុសរបស់ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC នៅមុននេះបន្តិចបានប្រកាសឲ្យដឹងថា « រហូតម៉ោង ៨:៣០នាទីព្រឹក ថ្ងៃទី ៣១ មីនា ២០២០ យេីងរកឃេីញអ្នកជំងឺ COVID-19 ២នាក់ទៀត សរុបទាំងអស់ប្រទេសយេីងមានចំនួន ១០៩ ករណី និង យេីងបានព្យាបាលជាសះស្បេីយគ្មាន ស្លាប់គ្មាន ។ យេីងពុំទាន់រកឃេីញភ័ស្តុតាងបញ្ជាក់ថាមានការឆ្លងក្នុងសហគមន៍នៅឡេីយទេ តែលទ្ធភាពនឹងអាចកេីតមានឡេីង ។
សូមបញ្ជាក់: ករណីជនជាតិអង់គ្លេសពីរនាក់ព្យាបាលជាសះស្បេីយនៅមន្ទីរខ្មែរ សូវៀត គាត់ទាំងពីរនាក់រកឃេីញវិជ្ជមាននៅមន្ទីរពេទ្យខេត្តកំពង់ចាម តែត្រូវបានបញ្ជូនមកព្យាបាលនៅភ្នំពេញ ។ ពត៌មានបន្ថែមសូមទាក់ទងលេខ ១១៥

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។