អាងតែមានរថយន្តជិះ បើកបុកគេបណ្តាលឲ្យស្លា ប់ហើយ រត់គេចខ្លួនបាត់ តែចុងក្រោយ ចូលគុក បានសម្រេច
ស៊ីហៀង
-

បើយោងតាមផេកផ្លូវការរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបង្ហោះសារថា "ក្រោយកេីតហេតុរយ:ពេលប្រហែលជា ៤ម៉ោង ជនបង្កឈ្មោះ សេង ចិន្តា ត្រូវបានសមត្ថកិច្ចខណ្ឌសែនសុខ ស្រាវជ្រាវចាប់ខ្លួនបាននៅម៉ោងប្រហែល ០១:២០នាទីរំលងអាធ្រាត្រ ។

មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបង្កឡើងដោយរថយន្ត០១គ្រឿង ម៉ាកធុនដ្រា ពណ៍ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ 2BA.9111 បានបេីកបុកទៅលើម៉ូតូ ០១គ្រឿង បណ្តាលអោយស្លា ប់មនុស្សចំនួន ២នាក់ នៅត្រង់ចំណុច មុខផ្ទះលេខ១២៣ ផ្លូវ៥៩ប៉េ ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ នៅវេលាម៉ោង ២១និង១០នាទី រួចជនបង្កក៏បានបើករថយន្តគេចខ្លួន ។ ក្រោយពីធ្វើការស្រាវជ្រាវនៅវេលាម៉ោង ០១និង២០នាទីរំលងអាធ្រាត្រ កម្លាំងនៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដឹកនាំដោយលោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ បានធ្វើការឃាត់នាំខ្លួនជនបង្កបានភ្លាមៗ និងយកមកអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ។

បច្ចុប្បន្នជនបង្ក និងរថយន្ត ត្រូវបាននាំយកមកការិយាល័យចរាចរណ៍ផ្លូវគោក ដេីម្បីរៀបចំសំណុំឯកសារ បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ និងបន្តអនុវត្តតាមនីតិវិធីច្បាប់ ។

ប្រភព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ