បងប្អូនប្រាកដជាបានស្គាល់តារាចម្រៀង អ្នកនាង សុន ស្រីពេជ្រ រួចមកហើយ ដែលអ្នកនាងគឺជាតារាចម្រៀងមួយរូប មានឈ្មោះល្បី ពេលនេះអ្នកនាងមានទុក យ៉ាងខ្លាំង ដោយសង្ឃឹមថា បងប្អូននឹងជួយដល់គាត់បាន។

នៅក្នុងគណនីហ្វេសប៊ុករបស់អ្នកនាងបានរៀបរាប់ថា "បងប្អូនអើយជួយប្អូនខ្ញុំផងពេលនេះខ្ញុំទ័លខ្លាំងណាស់ គ្មានទាំងលុយគ្មានទាំងឈា មបញ្ចូលអោយប្អូនទេ ខ្ញុំលែងខ្មាស់អៀនអ្នកណាទៀតហើយមានតែធ្វើម៉េចអោយប្អូនបានជា មុនមិនទាន់មានជំងឺកូវីដរាតត្បាតទោះអត់យ៉ាងណាក៏ខ្ចីលុយគេពីនេះពីនោះបាន ពេលច្រៀងបានលុយបង្វិលសងគេ តែអីលូវខ្ញុំពឹងលើអ្វីការងារចប់ទាំងអស់ព្រោះកូរ៉ូណា បងប្អូនខ្ញុំទាំងអស់ក៏រស់ដោយសារសិល្បះពេលមានអាសន្នជួយគ្នាបាន តែពេលនេះចប់ទាំងអស់គ្នា ខ្ញុំសូមលើកដៃ សូមបងប្អូនសប្បុរសជនជួយប្អូននាងខ្ញុំ 1$ 2$ ក៏អាចជួយសម្រួលនិងជួយជីវិតប្អូនខ្ញុំបានផុតពីសេចក្តីស្លា ប់ដែរ បងសង្ឃឹមថាប្អូនប្រុសបងទ្រាំបានដល់ស្អែក ស្អែកមានគេជួយឈា មនិងប្លាកែតអូនហើយ ទ្រាំណាអូនណា ABA 001240488 sun pich /ទូរសព្ទ័ 016573537 "។

អ្នកនាងបានរៀបរាប់ទាំងទឹកភ្នែកថា "កុំសើចកុំយំអីព្រោះគ្មានអ្នកណាជៀសផុតពីឈឺទេ ខុសត្រង់កើតលើអ្នកមាននិងអ្នកក្រប៉ុណ្ណោះ ព្រឹកមិញអួលដើមករដែលប្អូនហត់ ត្រដរខ្យល់ខលមកថាបងមានលុយទេ ? ជួយផងអូនទៅពេទ្យហើយណាចែ ពេលប្អូនសួរតែប៉ុណ្ណឹងទឹកចិត្តជាបងប្អូនដែលសូម្បីតែដឹងថាអស់លុយច្រើនតែក្នុងខ្លួនមានតែ10ម៉ឺនខ្មែរគត់តែនិយាយលួងប្អូនថាបងមានលុយអូន និយាយបានប៉ុណ្ណឹងប្អូនសន្លប់បាត់មាត់ឈឹងលឺតែសំលេងស្រែកយំពេញផ្ទះ តើអោយបងពឹងអីបានអូន ការងារក៏គេលុបអស់ ខ្ចីគេអ្នកណាអោយយើង ? សម័យកូវីដម្នាក់ៗរកតែលុយទិញបាយហូបគ្មានផង អ្នកក្រដូចគ្នាច្បាស់ជាយល់អារម្មណ៍មួយនេះ "។








ប្រភព៖ សុន ស្រីពេជ្រ