ដូចដែលបងប្អូនបានជ្រាបហើយថា វីរុសកូវីដ ១៩ មានវត្តមាននៅប្រទេសកម្ពុជាយើងហើយ ហើយក៏មានអ្នកឆ្លង និងព្យាបាលជាសះស្បើយហើយដែរ។ ដោយមើលឃើពីការខ្វះខាតរបស់បងប្អូនប្រជាពលរដ្ឋខ្មែរ ជាច្រើន ដែលពួកគាត់កំពុងតែជួបនូវការលំបាកបញ្ហាស្បៀង និងទឹកលាងដៃ លោកស្រី ទ្រី ដាណា ជាម្ចាស់ហាងពេជ្រ និងមាស ដ៏ល្បីមួយនៅក្នុងប្រទេសកម្ពុជានោះ ក៏បានធ្វើការចែកអំណោយ មានដូចជា អង្ករ មី ជែលលាងដៃ និងថវិការចំនួន២ម៉ឺនរៀលផងដែរ។

នៅក្នុងគណនីហ្វេសប៊ុករបស់លោកស្រី បានបង្ហោះសារថា "សប្បាយចិត្តណាស់ ព្រឹកនេះបានចែករំលែកជែលលាងដៃ និងរបស់បន្តិចបន្តួចដល់គ្រួសារជួបការលំបាក នៅមុខផ្ទះតែម្ដង។ ពេលនេះ កូវីឌ១៩ កំពុងរាលដាល ហើយយើងទាំងគ្នា ត្រូវជួយគិត ជួយការពារ។☺️☺️☺️

ខ្ញុំមិនអាចជួយអីបានច្រើន តែខ្ញុំប្រឹងតាមលទ្ធភាព ជួយទាំងមន្ទីរពេទ្យ ជួយទាំងប្រជាជនជួបការលំបាក ហើយចែករំលែកចំណេះដឹងដល់ពួកគាត់ខ្លះៗ ព្រោះពួកគាត់គ្មាន Facebook គ្មានទូរទស្សន៍មើលទេ។

លាងដៃឱ្យបានញឹកញាប់ សម្លាប់មេរោគ ឬបើគ្មានការចំាបាច់ សម្រាកក្នុងផ្ទះកុំចេញទៅតំបន់មានមនុស្សច្រើន ក៏ចាត់ទុកថាបានចូលរួមទប់ស្កាត់ការរាលដាលដែរ។ ???

















មានវិដេអូ៖
ប្រភព៖ ទ្រី ដាណា Dana Try