សូមចូលរួមសោកស្តាយផង...តារាសម្តែង សូ ដានីតា ជួបទុក្ខធំ ដោយអ្នកកំសត់របស់កូនបានលាចាកលោកហើយ...
ស៊ីហៀង
-

តារាចម្រៀង បង្ហាញម៉ូត កញ្ញា សូ ដានីតា ជួបទុក្ខធំ ខណៈដែលអ្នកម្តាយជាទីស្រលាញ់ បានលាចាកលោកទៅ ។ ដំណឹងដ៏ក្រៀមក្រំនេះ បានធ្វើឲ្យអ្នកមហាជន ក៏ដូចជាអ្នកដែលបានស្គាល់កញ្ញា ពិតជាមានការសោកស្តាយ ជាខ្លាំង។

ជាក់ស្តែងនៅក្នុងគណនីហ្វេសប៊ុករបស់កញ្ញា បានរៀបរាប់ទាំងទឹកភ្នែកថា "ក្រោកឡើងអ្នកម្តាយ មកច្រៀងលេងទៀត ម៉ាក់ថា មើលមិនឃើញទេ ប្តូរដាក់ទូរសព្ទ័ច្រៀវងវិញ មិនដាក់អោយខឹងៗហើយក៏នៅតែច្រៀងទៀត ក្រោកមកម៉ាក់អើយ កូនចាំម៉ាក់ មកច្រៀង មកជេរក៏បាន កូនមិនសុំច្រើនទេ សុំត្រឹមម៉ាក់បើកភ្នែកហើយនិយាយ ទោះម៉ាក់គេងលើកន្ទេលកូនត្រូវជូតសំអាតខ្លួនម៉ាក់រហូតក៏កូនមិនត្អូយត្អែរ ក្រោកឡើងម៉ាក់ កូនរកការព្យបាលអស់ហើយ ទោះថ្ងៃម៉ាន់ពាន់ដុល្លាក៏មិនអី ក៏កូនស៌ូដើម្បីម្តាយកំសត់ម្នាក់នឹងគ្រួសារ១នេះមិនហត់ទេម៉ាក់។

កុំទៅចោលកូន កូនអត់មានអ្នកណាឱបកូន កក់ក្តៅជាងម៉ាក់ឱបកូននោះទេ . ក្រោកម៉ោម៉ាក់ កុំខ្លាចកូនហត់កូនអស់លុយច្រើនដោយសារម៉ាក់អី ជីវិត១នេះម៉ាក់អោយកូន កូនមិនខ្លាចរហែកសាច់ដាច់ឈាមដោយសារតែមើលថែរម៉ាក់នះទេ កាត់អាយុកូន៥ឆ្នាំ១០ឆ្នាំក៏បាន រឺរហូតចាំទៅជុំជាមួយកូនក៏បាន កូនមិនទទួលបានទេ នូវការបាត់បង់ម៉ាក់បែបនេះ ក្រោកឡើងណាម៉ាក់"។

កញ្ញាបានបន្តទៀតថា "នៅគេងជិតម៉ាក់ កំដរម៉ាក់ ម្តងមានអាម្មរណ៍ថាឈឺចាប់ ព្រោះម៉ាក់ចាកចេញទៅ ម្តងមានអារម្មណ៍ថាកក់ក្តៅ ព្រោះបានក្បែរម៉ាក់ដូចមុនម៉ាក់មិនទាន់ទៅចុឹង ... ម៉ាក់អើយក្រោកឡើង កូនចង់អោបម៉ាក់ទៀត"។

ប្រភព៖ So Danita