ប្រពៃណាស់...ប្អូនប្រុស តាំង គឹមឡេង ចែកអង្ករ ម៉ាស់ ជូនដល់បងប្អូនដែលកំពុងជួបនូវការលំបាក ខ្វះស្បៀង នៅមុខហាងរបស់ប្អូនប្រុសផ្ទាល់...
ស៊ីហៀង
-

បងប្អូនមហាជនប្រាកដជាបានស្គាល់ហើយ ពីវត្តមានរបស់ប្អូនប្រុស តាំង គឹមឡេង ដែលប្អូនប្រុស​ តែងតែយកចិត្តទុកដាក់ នៅក្នុងការជួយដល់សង្គម ពិសេស គឺប្អូនប្រុស បានជួយដល់ជនទីទាល់ក្រ និងលោកយាយលោកតា កំពុងជួបទុក្ខ មិនមានស្បៀងបរិភោគ គឺប្អូនប្រុស ចុះជួយជានិច្ច។

ដោយឡែកអំឡុងពេលដែលបងប្អូនខ្មែរជាច្រើនកំពុងតែជួបទុក្ខ ដោយសារវីរុសកូវីដ១៩នោះ ទើបធ្វើឲ្យប្អូនប្រុស និងក្រុមការងារ បានធ្វើរឿងមួយ ដោយបានចែករំលែកអង្ករ ម៉ាស់ មី ដើម្បីចែកជូនបងប្អូន នៅក្នុងកាលៈទេសៈបែបនេះ។

ជាក់ស្តែងក៏មានបងប្អូនជាច្រើន បានចូលរួមត្រេកអរ ចំពោះទង្វើរមួយនេះ ព្រោះថា បានជួយដល់លោកពូ អ្នកមីង និងជនទាល់ក្រ ផ្សេងទៀត ឲ្យគាត់មានស្បៀងហូប ៕

ប្រភព៖ តាំង គីមឡេង