ដើម្បីបន្តរួមចំណែកជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជា ក្នុងការងារប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីឌ១៩ លោកឧកញ៉ា ស្រី ចាន់ថន បានឧបត្ថម្ភ អង្ករចំនួន១០តោន ដល់...
ស៊ីហៀង
-

លោកឧកញ៉ាស្រី​ ចាន់ថន ដែលពុកម៉ែជាច្រើនបានស្គាល់រូបលោក ។ ខណៈពេលដែលប្រទេសជួបនូវបញ្ហា ក៏ដូចជាបងប្អូនជាច្រើន មានការខ្វះខាតស្បៀងនៅក្នុងការបរិភោគនោះ ពេលនេះលោក​ បានឧត្ថម្ភអង្ករចំនួន១០តោន តាមរយៈលោកជំទាវ អ៊ុក ម៉ាលី ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា និងជាប្រធានទទួលបន្ទុកការងារគណេយ្យនៅកកាបាទក្រហម។

ជាក់ស្តែងនៅក្នុងគណនីហ្វេសប៊ុករបស់លោកផ្ទាល់ បានបង្ហោះសារថា "រាជធានីភ្នំពេញ៖ ដើម្បីបន្តរួមចំណែកជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជា ក្នុងការងារប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីឌ១៩ ខ្ញុំបានជួយឧត្ថម្ភអង្ករចំនួន១០តោន តាមរយៈលោកជំទាវ អ៊ុក ម៉ាលី ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា និងជាប្រធានទទួលបន្ទុកការងារគណេយ្យនៅកកាបាទក្រហម។

សូមគោរពជូនពរបងប្អូនទាំងអស់ សូមមេត្តាចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលនៃជម្ងឺ COVID-19 នេះ ដោយរក្សាបាននូវការប្រុងប្រយ័ត្នជានិច្ច និងការអនាម័យ ដោយលាងដៃជាមួយអាល់កុល ឬសាប៊ូ និងហូបទឹកឲ្យបានញឹកញាប់ ជ្រៀសវាងការចាប់ដៃគ្នាផ្ទាល់ និងមិនបានពាក់ម៉ាស់ការពារនៅទីសារធារណៈឬការជួបជុំគ្នាជាក្រុម។ សូមអរគុណច្រើន សម្រាប់ការគាំទ្ររបស់បងប្អូន"។

ប្រភព៖ Srey Chanthorn