ចិត្តល្អណាស់...ម្ចាស់ផ្ទះផ្ទះជួលចិត្តល្អ បានសម្រេចចិត្ត ធ្វើការបញ្ចុះតំលៃ៥០ភាគរយ ចាប់ពីថ្ងៃនេះតទៅ...
ស៊ីហៀង
-

អំឡុងពេលដែល វីរុសកូវីដ ១៩ កំពុងតែមានវត្តមាននៅប្រទេសកម្ពុជា បានធ្វើឲ្យបងប្អូនប្រជាពលរដ្ឋ មានការព្រួយបារម្ភជាខ្លាំង ហើយក៏បានធ្វើឲ្យពួកគាត់ មានការព្រួយបារម្ភមួយនោះ គឺបញ្ហាផ្ទះជួល ដែលពួកគាត់កំពុងតែ ជួបបញ្ហាក្នុងពេលនេះ។

ជាក់ស្តែងក៏មានម្ចាស់ផ្ទះជួលជាច្រើនអ្នកមកហើយ ដែលបានធ្វើការបញ្ចុះតំលៃ ហើយក៏មានបងប្អូនជាច្រើនអ្នកទៀត ក៏មិនយកតំលៃថ្លៃជួលផ្ទះចំនួន៣ខែទៀតផង ក្នុងពេលដែលវីរុសកូវីដនៅក្នុងប្រទេសកម្ពុជានេះ។

ដោយឡែកនៅក្នុងគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា ចុងភៅ ហេង សាំងឡាយ គាត់ក៏បានសម្រេចចិត្តថា "ដើម្បីកាត់បន្ថយនៅភាពខ្វះខាតរបស់អ្នកជួលបន្ទប់ដែលមានចំនួនរហូតដល់50បន្ទប់ ដូច្នេះខ្ញុំជាម្ចាស់ផ្ទះជួលនឹងធ្វើការបញ្ចុះតំលៃចំនួន50%ចាប់ពីថ្ងៃនេះតទៅ"។

បន្ទាប់ពីបានឃើញដំណឹងនេះ ក៏មានបងប្អូនជាច្រើន បានសម្តែងការត្រេកអរ និងរំភើប ពេលបានទទួលដំណឹងមួយនេះ ។ ទន្ទឹមនឹងនេះ បងប្អូនជាច្រើន បានធ្វើឲ្យមហាជនចូលរួមត្រេកអរផងដែរ៕

ប្រភព៖ ចុងភៅ ហេង សាំងឡាយ