រំជួលចិត្តណាស់..ឯកឧត្តម ពេជ្រ ស្រស់ ថា ខ្ញុំជាកូនអ្នកក្រម្នាក់ ខ្ញុំពិតជាឈឺ ចាប់ណាស់ ពេលឃើញបងប្អូន មួយចំនួនកំពុងទាល់ច្រក ហើយ ខ្ញុំមិនអាចជួយអ្វីបងប្អូនបានក្រៅ ពីស្នើសុំគេឲ្យជួយបងប្អូននោះ...
នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២០នេះ ប្រធានគណបក្សយុវជនកម្ពុជា លោក ពេជ្រ ស្រស់ ដែលរូបលោកបានជួយដល់បងប្អូនប្រជាពលរដ្ឋជាច្រើន ក្នុងពេលមានវីរុសកូវីដ១៩ នៅក្នុងប្រទេសកម្ពុជាយើង។

លោកបានបង្ហោះសារនៅលើបណ្តាញសង្គមថា "ខ្ញុំជាកូនអ្នកក្រម្នាក់ ខ្ញុំពិតជាឈឺ ចាប់ណាស់ ពេលឃើញបងប្អូន មួយចំនួនកំពុងទាល់ច្រក ហើយ ខ្ញុំមិនអាចជួយអ្វីបងប្អូនបានក្រៅ ពីស្នើសុំគេឲ្យជួយបងប្អូន ប៉ុន្តែ បេះដូងគេមិនដូចបេះដូងយើងទេ ឲ្យខ្ញុំសុំទោសបងប្អូនផង ប៉ុន្តែខ្ញុំ នៅតែតស៊ូជាមួយបងប្អូនជានិច្ច។ ពេជ្រ ស្រស់ 01/04/2020"។

ទន្ទឹមនឹងនេះ ក៏មានបងប្អូនជាច្រើន បានអរគុណចំពោះទឹកចិត្តដ៏ល្អរបស់លោក ដែលតែងតែខិតខំជួយដល់បងប្អូនប្រជាពលរដ្ឋ ខ្មែរយើងនៅក្នុងពេលនេះ។




ប្រភព៖ Pich Sros - ពេជ្រ ស្រស់
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។