មហាមិត្ត...យន្តហោះមួយគ្រឿងប្រភេទ IL-76 របស់ចិន បានដឹកសម្ភារៈប្រយុទ្ធប្រឆាំងនឹងជម្ងឺវីរុសCOVID-19 ដែលជាជំនួយលើកទី២ ជូនចំពោះភាគីកម្ពុជា
-

នៅមុននេះបន្តិចនៅលើផេកស្ថានទូតចិនប្រចាំកម្ពុជា បានបង្ហោះសារយ៉ាងរំភើបថា "នាថ្ងៃទី១ ខែមេសា​ យន្តហោះមួយគ្រឿងប្រភេទIL-76ដែលជាយន្តហោះរបស់កងទ័ពរំដោះប្រជាជនចិនដែលបានដឹកជញ្ជូនសម្ភារៈប្រយុទ្ធប្រឆាំងនឹងជម្ងឺវីរុសCOVID-19ដែលជាជំនួយលើកទី២ជូនចំពោះភាគីកម្ពុជា ត្រូវបានចុះចតយ៉ាងជោគជ័យក្នុងអាកាសយានដ្ឋានរាជធានីភ្នំពេញ។ 

លោក Li Jingfeng អនុព័ន្ធយោធានៃស្ថានទូតចិនប្រចាំកម្ពុជា និងឯកឧត្តម នាយឧត្តមសេនីយ៍​ ស៊ុំ សំណាង អគ្គនាយកនៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ នៃក្រសួងការពារជាតិកម្ពុជា បានអញ្ជើញចូលរួមស្វាគមន៍ និងព្រមទាំងបានរៀបចំពិធីប្រគល់​ និងទទួលសម្ភារៈក្នុងអាកាសយានយន្តផងដែរ។

ប្រភព៖ Chinese Embassy in Cambodia