ខណៈពេលដែល វីរុសកូវីដ ១៩ កំពុងតែមានវត្តមាននៅប្រទេសកម្ពុជា បានធ្វើឲ្យបងប្អូនប្រជាពលរដ្ឋ មានការព្រួយបារម្ភជាខ្លាំង ហើយក៏បានធ្វើឲ្យពួកគាត់ មានការព្រួយបារម្ភមួយនោះ គឺបញ្ហាផ្ទះជួល ដែលពួកគាត់កំពុងតែ ជួបបញ្ហាក្នុងពេលនេះ។

យ៉ាងណាមិញ ក៏មានម្ចាស់ផ្ទះជួលជាច្រើនអ្នកមកហើយ ដែលបានធ្វើការបញ្ចុះតំលៃ ហើយក៏មានបងប្អូនជាច្រើនអ្នកទៀត ក៏មិនយកតំលៃថ្លៃជួលផ្ទះចំនួន៣ខែទៀតផង ក្នុងពេលដែលវីរុសកូវីដនៅក្នុងប្រទេសកម្ពុជានេះ។

ជាក់ស្តែងនៅក្នុងគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Souvrnead Yin បានបង្ហោះសារថា "ផ្ទះដែលមាន 18បន្ទប់ សំរាប់ជួលអោយបងប្អូនកម្មកររោងចក្រ នៅភូមិព្រៃព្រិងត្បូង1 សង្កាត់ចោមចៅ2 ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ចាប់ពីថ្ងៃនៅតទៅ មិនយកថ្លៃឈ្នួលបន្ទប់ពីបងប្អូនកម្មកររោងចក្រចំនួន 3ខែ"។

នេះគឺជាចូលរួមមួយយ៉ាងល្អ សម្រាប់បងប្អូនប្រជាពលរដ្ឋខ្មែរ ពិសេសគឺសម្រាប់បងប្អូនកម្មករ កម្មការនី ដែលគាត់ពុំមានថវិការសម្រាប់ការបង់ប្រាក់ជូនម្ចាស់ផ្ទះ ដោយសារតែវីរុសកូវីដ ១៩ បានធ្វើឲ្យពួកគាត់បាត់បង់ចំណូល ជាពិសេស គឺថវិការសម្រាប់បង់ថ្លៃជួលផ្ទះតែម្តង៕

ប្រភព៖ Souvrnead Yin