រំភើបខ្លាំងណាស់...ជនបរទេសមួយក្រុម បានប្រមែលប្រមូល ថវិការ ទិញអង្ករ មី ត្រីខ ដើម្បីចែកជូនដល់បងប្អូនក្រីក្រ ចំនួន៤០០គ្រួសារ...
ស៊ីហៀង
-

អំឡុងពេលដែលមានវត្តមានវីរុសកូវីដ១៩ នៅក្នុងប្រទេសកម្ពុជា​ បានធ្វើឲ្យបងប្អូនជាច្រើន គាត់ហាក់មានការពិបាកចិត្តជាខ្លាំង ពិសេសគឺរឿង ស្បៀងអាហារ ហូបចុករាល់ថ្ងៃ ព្រោះថា ពេលនេះ នៅតាមផ្សារមួយចំនួនហាក់មានសភាពស្ងប់ស្ងាត់ មិនសូវមានអ្នកលក់ដូរដូចពីមុននោះទេ។

ក្រោយពីបានឃើញពីការលំបាករបស់ប្អូនបង ពិសេសគឺបញ្ហាស្បៀង មិនមានហូបគ្រប់គ្រាន់ នោះ បានធ្វើឲ្យបងប្អូនជាច្រើន គាត់បានប្រើប្រាស់ថវិការផ្ទាល់ដែលគាត់មាន ជួយចែករំលែក ដោយការទិញស្បៀង ចែកជូនដល់បងប្អូន ដែលមានជីវភាពក្រលំបាក មិនមានថវិការនៅក្នុងទិញស្បៀងទុកសម្រាប់ទទួលទាននោះ។

ដោយឡែកនៅក្នុងគណនីហ្វេសប៊ុករបស់ជនបរទេសម្នាក់ គាត់ធ្វើការបង្ហោះរូបភាព អមជាមួយសារយ៉ាងខ្លីថា "អង្ករ ១០ តោន មី ៤០០ កេស ត្រីខ ៤០០ យួរ ចែកដល់ ៤០០ គ្រួសារ។

ដោយមើលឃើញពីទុក្ខលំបាករបស់ជាជនមួយចំនួនក្នុងអំឡុងពេលយុទ្ធនាការប្រយុទ្ធប្រឆាំងជាមួយ COVID-19 យើងបានប្រមែលប្រមូលសប្បុរសជន ហើយក៏មានបងប្អូនមានសន្ដានចិត្តមនុស្សធម៍ទាំងនៅក្នុងស្រុកនិងក្រៅស្រុកផ្ញើជំនួយតាមរយៈយើងដើម្បីចែកជួនទៅបងប្អូនកំពុងខ្វះខាត នេះជាសន្ដានចិត្តបន្តិចបន្តួចចង់ចូលរួមចំណែកក្នុងពេលវេលានេះ សូមសំដែងការអរគុណទៅដល់ថ្នាក់ដឹកនាំ រាជរដ្ឋាភិបាល និង អាជ្ញាធរដែនដី ហើយនឹងសូមអរគុណដល់បងប្អូនសប្បុរសជនដែលបានចូលរួមនៅក្នុងតម្រូវការដ៏ចាំបាច់នេះ"។ 

ប្រភព៖ Uriah Lyford