អាណិតម៉ែណាស់...ម៉ែចាស់ណាស់ហើយ គាត់ធ្លាប់តែអង្គុយសុំទានគេ គ្រាន់បានប្រាក់ទិញបាយពិសារ តែពេលនេះម៉ែគាត់ហើមជើង ដើរទៅពុំរួច ម៉ែអង្គុយហូបមី យ៉ាងកំសត់នៅក្នុងខ្ទម..មានវិដេអូ
ជីវិតរបស់មនុស្សយើងម្នាក់ដែលកើតមកលើផែនដីនេះ គ្មាននរណាម្នាក់ចង់ក្រ លំបាក ឬ ចង់រស់នៅគ្មានអ្វីញុាំនោះទេ គឺតែងប្រាថ្នាចង់បាន ការញុាំបានគ្រប់គ្រាន់ ចង់មានផ្ទះនៅល្អៗដូចគេ ចង់មានលុយចាយពេញៗដៃ ដូចគេដូចឯងដែរ។ តែបើបង្អូនងាកមកមើលពីជីវិតរបស់លោកយាយម្នាក់នេះវិញ គាត់ពិតជាលំបាកខ្លាំងណាស់ ខ្លួនគាត់ចាស់ណាស់ទៅហើយ តែបើចំពោះម្ហូបអាហារវិញ មិនដែលបានពិសារឆ្ងាញ់ដូចគេនោះទេ ។
ជាក់ស្តែងនៅក្នុងគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Chav Mearnup Keo Nimith បានបង្ហោះសារថា "ពេលនេះលោកយាយមានជំងឺរប្រចាំកាយហេីមជេីងដេីរពុំរួច ស្នាក់នៅក្នុងខ្ទម គួរអោយអាណិតណាស់ គាត់ហូបមី សួរគាត់ គាត់ថា ហូបគុទាវហេីយពុំមានប្រាក់មេីលជំងឺ សូមបងប្អូនជួយដល់លោកយាយផង លោកយាយនៅភូមិទី៥ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។ 093633500"។

មានវិដេអូ៖
ប្រភព៖ Chav Mearnup Keo Nimith
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។