មនុស្សដែលរស់នៅលើពិភពលោកនេះ មនុស្សរបស់យើងម្នាក់ៗមិនអាចចៀសផុតពីសេចក្តីស្លា ប់បានឡើយ ។ ជាក់ស្តែងនៅក្នុងគណនីហ្វេសប៊ុករបស់តារាសម្តែងអ្នកនាង ឆៃលី ដាឡែន បានជួយទុក្ខផ្ទួនៗ ដោយអ្នកមីង និងអ៊ុំស្រី បានទទួលមរណ ភាពហើយ ។

នៅក្នុងគណនីហ្វេសប៊ុកបានរៀបរាប់ថា "ក្នុងខែនេះហេតុអីខ្ញុំត្រូវបាត់បងមនុស្សជាទីស្រលាញ់ខ្ញុំដល់ទៅ2នាក់អញ្ចឹង? ដំបូងលោកណុប ប៉ាយ៉ារិទ្ធ ឆាតមកប្រាប់តែខ្ញុំមិននឹកស្មានថាអ៊ំអ៊ំទេ តែដល់ខ្ញុំទទួលដំណឹងពីគ្រួសារខ្ញុំទេីបខ្ញុំដឹងថាអ៊ំខ្ញុំស្លា ប់ដោយសារជំងឺcovid 19នៅប្រទេសបារាំង រំលងមិនបានប៉ុន្មានថ្ងៃផង ខ្ញុំមកដល់ស្រុកកំនេីតមីងខ្ញុំត្រូវស្លា ប់ម្នាក់ទៀតដោយជំងឺមហារីកកូនកណ្តុរក្នុងសួត។ សូមវិញាណក្ខន័អ៊ំនឹងមីងទៅកាន់សុគតិភពចុះ សូមអោយជាតិក្រោយសូមអោយអ៊ំនឹងមីងមានសុខភាពល្អនឹងអាយុវែង RIP"។

ទន្ទឹមនឹងនេះ ក៏មានបងប្អូនជាច្រើន បានចូលរួមរំលែកទុក្ខ និងចូលរួមសោកស្តាយ សូមឲ្យអ្នកទាំងពីរទៅកាន់សុគតិភព៕








មានវិដេអូៈ
ប្រភព៖ Moeun Malen