កក់ក្តៅចិត្តណាស់...សង្ឃឹមថា វីរុសកូវីដ១៩នេះ នឹងរលាយបាត់ក្នុងពេលឆាប់ៗនេះចុះ
-

ដូចដែលបងប្អូនបានដឹង និងជ្រាបជាដំណឹងហើយថា នៅប្រទេសកម្ពុជាយើង នាពេលនេះកំពុងតែមានវីរុសកូវីដ១៩ ស្ទើរតែគ្រប់ខេត្ត ក្រុងទៅហើយ ដែលបានឆ្លងវីរុសមួយនេះ ហើយក៏មានបងប្អូនជាច្រើនបានឈប់សម្រាកពីការងាររបស់ខ្លួន ក៏ព្រោះតែជំងឺមួយនេះផងដែរ។

ដោយឡែកនាពេលបច្ចុប្បន្ននេះ មានបងប្អូនជាច្រើនបានជាសះស្បើយឡើងវិញហើយ បន្ទាប់ពីបានឆ្លងវីរុសកូវីដ១៩ ។ ទន្ទឹមនឹងវីរុសនេះបានមកដល់ស្រុកខ្មែរ ហើយក៏ជាក្តីបារម្ភរបស់បងប្អូនទូទាំងប្រទេសដែរនោះ គឺជាបញ្ហាស្បៀង។ ស្បៀងគឺជាចំណុចសំខាន់បំផុតសម្រាប់បងប្អូនប្រជាពលរដ្ឋ ។ យ៉ាងណាមិញ​ រាជរដ្ឋាភិបាលយើង បានយកចិត្តទុកដាក់បំផុត ចំណែកឯបងប្អូនប្រជាពលរដ្ឋយើង ដែលគាត់មានជីវភាពធូរធា ឬអ្នកដែលគាត់មានកម្រិតជីវភាពសមរម្យក៏បានរួមគ្នា ដើម្បីជួយដល់ជនទីទាល់ក្រ នៅតាមបណ្តា ខេត្ត ក្រុង ដែលកំពុងតែជួបនូវការលំបាក ។

ជាក់ស្តែងក្រុមការងាររបស់ប្អូនប្រុស តាំង គឹមឡេង ក៏ដូចជាបងប្អូនជាច្រើនទៀត បានរួមគ្នាទិញជាអង្ករ មី និងរបស់របរផ្សេងៗ ដើម្បីចែកជូនដល់ជនទីទាល់ក្រខ្លាំង ឲ្យមានស្បៀងហូបចុក គ្រប់គ្រាន់ នៅក្នុងអំឡុងពេលនេះ។ នៅក្នុងគណនីហ្វេសប៊ុករបស់ប្អូនប្រុសតាំងគឹមឡេង បានបង្ហោះសារយ៉ាងខ្លីថា "ស្ទឹងត្រែង​ ព្រះវិហារ​ ថ្ងៃសៅរ៍​នេះហេីយ​ ចុះយកសម្ភារះ​ អង្ករ​ មី​ ទឹក​ ម៉ាស់​ ទឹកលាងដៃ​ 400សម្រាប់ចុះចែកតាមតំបន់ខ្វះខាត"។

ប្រភព៖ តាំង គីមឡេង