ជួយស៊ែរម្នាក់មួយផង...ប្អូនប្រុស តាន់ គឹមសួរ អំពាវនាវដល់បងប្អូនសប្បុរសជន អាចជួយឧបត្ថម្ភធុងនេះ ឬគិតតម្លៃពិសេសផង ដើម្បីយកទៅច្រកជែល ចែកជូនឲ្យប្រជាជនយើង...
-

ជាការពិតណាស់ ក្នុងអំឡុងពេលនេះ មានបងប្អូនជាច្រើន កំពុងតែមានការខ្វាយខ្វល់អំពីបញ្ហា វីរុសកូវីដ១៩​ ដែលមានវត្តមាននៅក្នុងប្រទេសកម្ពុជា ក៏ដូចជាបណ្តាប្រទេសផ្សេងៗ ដែលរងគ្រោះដោយសារវីរុសមួយនេះ។

ដោយមើលឃើញពីទុក្ខកង្វល់របស់បងប្អូនប្រជាពលរដ្ឋខ្មែរ លោកតាន់ គឹមសួរក៏ដូចជាបងប្អូនជាច្រើននាក់ បានរួបរួមគ្នា ដើម្បីផលិតទឹកលាងដៃ និងម៉ាស់ ដែលជាតំរូវការចាំបាច់បំផុតរបស់បងប្អូនទាំងអស់គ្នា ទោះបីជាមិនជាមិនសូវមានថវិការគ្រប់គ្រាន់ក៏ដោយ ក៏ប្អូនប្រុសតាន់ គឹមសួរ និងបងប្អូនជាច្រើនទៀត ខិតខំធ្វើការមួយនេះឲ្យដំណើរការទៅមុខបានដែរ។

ដោយឡែកនៅក្នុងពេលនេះ ប្អូនប្រុសតាន់ គឹមសួរ ក៏បានអំពាវនាវដល់បងប្អូនដែលធុងទឹក សូមចូលរួមធ្វើការបរិច្ចាគ ឬ គិតក្នុងតំលៃសមរម្យណាមួយ ដើម្បីឲ្យគាត់បានយកទៅដាក់ ទឹកលាងដៃ ចែកជូនដល់បងប្អូនប្រជាពលរដ្ឋយើង កំពុងតែជួបទុក្ខ។

នៅក្នុងគណនីហ្វេសប៊ុករបស់ប្អូនប្រុស តាន់ គឹមសួរបានបង្ហោះសារថា "សូមជួយចែករំលែកស្វែងរកសប្បុរសជន ឬកន្លែងផលិតទឹកសុទ្ធដែលអាចឧបត្ថម្ភធុងនេះឬគិតតម្លៃពិសេសផងបានទេដើម្បីយកទៅបន្តច្រកជែលចែកជូនឲ្យប្រជាជនយើង???"៕

ប្រភព៖ Tan Kimsour