អ្នកនាង ខាត់ សុឃីម ថា មនុស្សគ្រប់គ្នាខ្លាចណាស់ អាវីរុសកូវីត១៩ តែបើមនុស្សទាល់ក្រវិញ គឺ
តារាចម្រៀងពហុជំនាញ អ្នកនាង ខាត់ សុឃីម ដែលពុកម៉ែបងប្អូនទូទាំងប្រទេសបានស្គាល់ រួចមកហើយតាមរយៈទេពកោសល្យ និងទទួលបានការគាំទ្រយ៉ាងខ្លាំង ពីសំណាក់មហាជន និងហ្វេន។

ជាក់ស្តែងនៅក្នុងគណនីហ្វេសប៊ុកអ្នកនាង ខាត់ សុឃីម បានបង្ហោះសារថា "កូវីត១៩ គឺមនុស្សខ្លាចណាស់ តែបើមនុស្សទាល់ក្រហើយ ងា ប់ក៏ងា ប់ទៅ បើគង់តែនឹងដាច់ពោះរងអយុត្តិធម៌ដដែលនឹងចង់អោយមានម្ចាស់ប៉ាវពិតប្រាកដសូមព្រះនាំផ្លូវកូនចៅផង វេទនាណាស់លោកអើយ"។

ទន្ទឹមនឹងនេះក៏មានបងប្អូនជាច្រើន បានបង្ហាញអារម្មណ៍ខ្លោចចិត្ត សូមឲ្យវីរុសមួយនេះ ចាកឆ្ងាយពីកម្ពុជាក្នុងពេលឆាប់ៗនេះផងចុះ ៕









ប្រភព៖ ខាត់ សុឃីម
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។