អាណិតលោកពូ និងកូនៗណាស់...លោកពូពិការជើងទាំងសងខាង ចង់បានរទេះរុញថ្មីមួយ តែមិនមានប្រាក់ទិញទេ សូម្បីតែខោអាវថ្មីទិញឲ្យកូនស្លៀកក៏មិនមានលុយផង...មានវិដេអូ
-

មនុស្សម្នាក់កើតមកលើផែនដីមួយនេះ គឺមានជីវិត ឬ ជីវភាពមិនដូចគ្នានោះទេ មានអ្នកខ្លះគាត់មានវាសនា កើតនៅក្នុងគ្រួសារមួយដែលល្អសមរម្យ តែចំពោះអ្នកខ្លះទៀត គាត់កើតមក នៅក្នុងជីវភាពក្រលំបាក វេទនា ខោមិនខោ អាវមិនអាវ មិនមានលុយ មិនឡានជិះល្អដូចគេ តែបើថ្ងៃណាមួយយើងប្រឹងប្រែង នោះថ្ងៃអនាគតនឹងមានអនាគតមួយដែលល្អប្រសើរឡើង ទោះបីជាមិនដល់ចំណុចមួយដែលយើងចង់បាន យ៉ាងណាស់ក៏ធ្វើឲ្យយើងបានដឹង ជីវិតនាពេលនេះមិនដូចពីមុន។

ជាក់ស្តែងបើយើងងាកមកមើលពីជីវិតរស់ក្រុមគ្រួសារដ៏តូចមួយ ដែលឪពុកលោកពិការ អង្គុយលើរទេះរុញ មិនអាចធ្វើអ្វីបា ហើយត្រូវមើលថែ ចិញ្ចឹមបីបាច់កូនតូចៗដល់ទៅ២នាក់ថែមទៀត ។ នៅក្នុងគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Chav Mearnup Keo Nimith គាត់បានបង្ហោះសារថា "ត្រឹម រទេះរុញ 1 ជួយ ដល់ លោកពូ ថា ដែលជា ពោះម៉ាយ ពិការជើងទាំង 2 ចិញ្ចឹម កូន 2 ក្រីក្រវេទនា កំសត់ នេះបានទេបងប្អូន? គាត់រស់នៅភូមិដំណាក់ថ្មី ឃុំតាគង់ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ​093633500"។

មានវិដេអូ៖


ប្រភព៖ Chav Mearnup Keo Nimith