សាធុ សាធុ...ថៅកែហាងពេជ្រ អ្នកនាង​ទ្រី ដាណា និងស្វាមី បាននាំយកអង្ករចំនួន២០បាវ និងបច្ច័យមួយចំនួន ប្រគេនដល់ព្រះសង្ឃនៅវត្តអង្គស្លែង...
-

អ្នកនាងទ្រី ដាណា ម្ចាស់ហាងពេជ្រ និងមាស ដ៏ល្បីឈ្មោះម្នាក់នៅព្រែកព្នៅ ហើយក៏ជាមនុស្សម្នាក់ដែលបានជួយដល់បងប្អូនជួបការលំបាក វេទនា ពិសេសគឺមនុស្សចាស់ជរា ជាដើម ដែលអ្នកនាងបានជួយ។

ជាក់ស្តែងនៅក្នុងគណនីហ្វេសប៊ុករបស់អ្នកនាង ទ្រី ដាណា បានបង្ហោះសារថា "ថ្ងៃនេះ នាងខ្ញុំ និងស្វាមី សម្រេចចិត្តនាំយកអង្ករ ២០បាវ និងបច្ច័យមួយចំនួន មកប្រគេនលោកនៅវត្តអង្គស្លែង ឃុំជ្រៃលាស់ ស្រុកពញាឮ ខេត្តកណ្តាល។ សូមជូនបុណ្យកុសលដល់សំណព្វចិត្តទាំងអស់គ្នាផង។ ???

តាំងពីមានកូវីឌ១៩មក អ្នករកស៊ីមួយចំនួនថយចំណូល ឯអ្នកធ្វើការខ្លះ ក៏លែងមានប្រាក់ខែបើក ព្រោះក្រុមហ៊ុន រោងចក្រ អាជីវកម្មត្រូវផ្អាកសិន ទប់ស្កាត់ការរាលដាល ហើយខាងពុទ្ធិចក្រវិញ ក៏រងផលប៉ះពាល់ដែរ ដោយសារពុទ្ធបរិស័ទមិនសូវមានចង្ហាន់ដូចមុន។ ចឹងយើងទាំងអស់គ្នា ក៏ត្រូវគិតគូរជួយតាមវត្តដែរ។ ???

ប្រភព៖ ទ្រី ដាណា Dana Try