គាំទ្រពេញទំហឹង...ឯកឧត្តម វិល្លាម សូមអំពាវនាវ ដល់រដ្ឋ ជួយបញ្ចុះថ្លៃភ្លេីង និងថ្លៃទឹក ជូនបងប្អូនពលរដ្ឋផង...មានវិដេអូ
ស៊ីហៀង
-

ឯកឧត្តម ​សុខសុវណ្ណ វឌ្ឍនាសាប៊ុង ( វិល្លាម) ដែលពុកម៉ែបងប្អូនបានស្គាល់រូបលោក ជាប្រធានគណបក្សខ្មែរក្រោក និងជាបុគ្គលម្នាក់ដ៏ក្លាហាន ក្នុងការចេញជួយដល់បងប្អូន ពីសំណាក់ជនមានអំណាចមួយចំនួន ដែលបានប្រើប្រាស់អំណាចមកជិះជាន់លើប្រជាពលរដ្ឋក្រីក្រ បណ្តាលឲ្យបាត់បង់ដីធ្លី ក៏ដូចជាទីលំនៅជាដើមនោះ។

យ៉ាងវិញទៀត នៅពេលនេះ ប្រទេសកម្ពុជាយើងកំពុងតែជួបនូវបញ្ហាធំមួយដែលបង្កឡើងដោយវីរុសកូវីដ ១៩ ជាហេតុធ្វើឲ្យបងប្អូនជាច្រើន បាត់បង់ការងារធ្វើ មិនមានប្រាក់ចំណូល មិនអាចប្រកបមុខរបរបានដូចមុន ទើបកាលទី០២ ខែមេសា ឆ្នាំ២០២០នេះ ឯកឧត្តម វិល្លាម បានចេញវិដេអូឃ្លីបមួយ សូមឲ្យរដ្ឋមេត្តាជួយបញ្ចុះតំលៃថ្លៃភ្លើង ថ្លៃទឹកបន្តិច ដើម្បីសម្រួលដល់ប្រជាពលរដ្ឋ។

ជាក់ស្តែងនៅក្នុងគណនីហ្វេសប៊ុករបស់លោក បានលើកយកពីចំណុចដើម្បីមកធ្វើនិយាយ ដែល២ចំណុចនោះរួមមាន៖ ១ ៖ ការអំពាវនាវរបស់ខ្ញុំសុំអោយពិចារណាចំពោះការពិនិត្យលទ្ធភាពបញ្ចុះថ្លៃភ្លេីងនឹងថ្លៃទឹកជូនបងប្អូនពលរដ្ឋ

២ ៖ ការព្រួយបារម្ភចំពោះកម្មករ ជាង៦ម៉ឺននាក់ដែលប្រឈមបញ្ហាសេដ្ឋកិច្ចខណៈដែលរោងចក្រជាង៩០រោងចក្រ បានព្យួរការងារ

មានវិដេអូ៖


ប្រភព៖ William Guang