សាធុ សាធុ សាធុ...លោកឧកញ៉ាទៀ វិចិត្រ គ្រាន់តែសង្ឃឹមថា បុណ្យដែលលោកបានធ្វើ អំពើល្អដែលលោកបានសាងនឹងជួយថែរក្សាការពារឃុំគ្រង អ្នកទាំងអស់គ្នាឲ្យជួបតែរឿងល្អៗ...
-

លោកឧកញ៉ាចិត្តធម៏ លោក ទៀ វិចិត្រ ដែលពុកម៉ែ បងប្អូន បានស្គាល់និងការគាំទ្រពីសំណាក់មហាជន ជាច្រើន​ ចំពោះទង្វើរល្អដែលរូបលោកបានធ្វើ ពិសេសគឺជាការអភិរក្សសត្វព្រៃ និងការជួយដល់លោកយាយលោកតា ដែលគាត់កំពុងតែជួបនូវការលំបាកនានា ផងដែរ។

លោកឧកញ៉ា ទៀ វិចិត្រ តែងតែទទួលបានការកោតសរសើរ យ៉ាងខ្លាំងពីសំណាក់បងប្អូន ក៏ដូចជា ពីសំណាក់មហាជន ទូទាំងប្រទេស។ យ៉ាងណាមិញ បើយើងងាកទៅមើលគណនីហ្វេសប៊ុករបស់លោកឧកញ៉ាវិញ បងប្អូនតែងសង្កេតឃើញថា លោកតែងតែ បង្ហោះសារល្អៗ ពាក់ព័ន្ធនឹងការដោះលែងសត្វឲ្យមានសេរីភាព និងការជួយដល់លោកយាយលោកតា បងប្អូនកូនក្មួយដែលកំពុងតែជួបនូវការលំបាកជាដើម។

ដោយឡែកនៅថ្ងៃនេះ លោកក៏បានបង្ហោះសារនៅក្នុងគណនីហ្វេសប៊ុកផ្ទាល់ខ្លួនរបស់លោកថា "ខ្ញុំគ្រាន់តែសង្ឃឹមថា បុណ្យដែលខ្ញុំបានធ្វើ អំពើល្អដែលខ្ញុំបានសាងនឹងជួយថែរក្សាការពារឃុំគ្រងអ្នកទាំងអស់គ្នាឲ្យជួបតែរឿងល្អៗ...៚ទៀ វិចិត្រ"។

ប្រភព៖ ទៀ វិចិត្រ TEA VICHET