មហាជនប្រាកដជាបានស្គាល់ប្អូនប្រុស តាន់ គឹមសួរ ហើយ តាមរយៈការផ្សព្វផ្សាយវីដេអូ អប់រំ និងជួយដល់ជនរងគ្រោះ ក៏ដូចបងប្អូនមួយចំនួនតូចដែលគាត់មានជំងឺបាក់ទឹកចិត្ត ដោយការធ្វើដំណើរទៅភ្នំឪរ៉ាល់ ពិសេសនៅពេលនេះ គឺគាត់បានចំណាយថវិការដែលគាត់មាន ដើម្បីទិញអាល់កុល និងម៉ាស់ ទុកចែកជូនបងប្អូនទាំងអស់គ្នា តែមានជនខិលខូចមួយចំនួន បានបន្លំគាត់អាកុលប្រភេទMethanol ថាជាEthanol ។

ជាក់ស្តែងនៅក្នុងគណនីហ្វេសប៊ុករបស់ប្អូនប្រុស បានបង្ហោះសារថា "អរគុណច្រើនដែលបោកខ្ញុំដោយបន្លំអាកុលប្រភេទMethanol ថាជាEthanol កោតតែអ្នកឯងធ្វើទៅរួច ចុះបើខ្ញុំមិនបានត្រួតពិនិត្យច្បាស់លាស់ ស្រាប់តែខ្ញុំចែកចាយជូនប្រជាជន តើរឿងហ្នឹងនឹងទៅជាយ៉ាងណា???? ខ្ញុំទុកពេល១ថ្ងៃដើម្បីសងលុយខ្ញុំដែលមានចំនួនជិត២,០០០$វិញ បើមិនសងទេ ខ្ញុំនឹងបង្ហាញមុខអ្នកជាសាធារណៈ និងដាក់ពាក្យបណ្តឹងទៅតាមផ្លូវច្បាប់ ខ្ញុំខាតពេល ខាតចិត្តច្រើនណាស់ហើយជាមួយអ្នកឯង អស់ទ្រាំហើយ???"។














ប្រភព៖ តាន់ គឹមសួរ