ក្រសួងសុខាភិបាល ស្តីពីការហាមឃាត់គណនីហ្វេសប៊ុកចំនួន៤ កំពុងផ្សព្វផ្សាយលក់ ម៉ាស អាល់កុល ជែល និងសារធាតុសម្ល ាប់មេរោគ ដោយគ្មានការទទួលស្គាល់ពីក្រសួងសុខាភិបាល៖ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបដល់សាធារណជនទាំងអស់ឲ្យបានជ្រាបថា ៖ យោងតាមការពិនិត្យឃើញលើបណ្តាញសង្គមហ្វេសប៊ុក មានគណនីចំនួន៤ ឈ្មោះ៖ ១. Candy Na ២. បញ្ញាប្រឹក្សាយោបល់បញ្ហាសុខភាព Tell 098 79 23 25 ៣.ផលិតផល Corona - កូរ៉ូណា ៤. ពិភព Product online ដែលកំពុងផ្សព្វផ្សាយលក់ ម៉ាស អាល់កុល ជែល និងសារធាតុសម្លា ប់មេរោគ ដែលគ្មានចុះបញ្ជិកា ឬ ប្រវេទន៍គ្មានការត្រួតពិនិត្យគុណភាពនិងគ្មានច្បាប់អនុញ្ញាតឲ្យផ្សព្វផ្សាយពីក្រសួងសុខាភិបាល។

ដើម្បីជៀសវាងការខាតបង់ប្រាក់កាស និងប៉ះពាល់ដល់សុខភាពរបស់អ្នកប្រើប្រាស់ទៀតនោះ ក្រសួងសុខាភិបាល សូមជូនព័ត៏មានដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវបញ្ឈប់ការប្រើប្រាស់ផលិតផលសុខាភិបាលគ្មានលេខបញ្ជិកា ឬ លេខប្រវេទន៍ទាំងអស់នេះជាបន្ទាន់។

ក្រសួងសុខាភិបាលតម្រូវឲ្យម្ចាស់គណនីហ្វេសប៊ុកខាងលើនេះ ត្រូវបញ្ឈប់ការនាំចូល លក់ ចែកចាយ និងផ្សព្វផ្សាយផលិតផលទាំងអស់នេះជាបន្ទាន់។

ក្រសួងសុខាភិបាលនឹងមានវិធានការតឹងរ៉ឹងទៅតាមផ្លូវច្បាប់ចំពោះម្ចាស់គណនីហ្វេសប៊ុកខាងលើនេះនិងគណនីផ្សេងៗទៀតដែលនាំចូលលក់ចែកចាយ និងផ្សព្វផ្សាយផលិតផលទាំងអស់នេះ ទៅតាមច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងឪសថជាធរមាន។

ក្នុងករណីបងប្អូនប្រជាពលរដ្ឋត្រូវការព័ត៏មានបន្ថែមពីនាយកដ្ឋានឪសថ ចំណីអាហារ បរិក្ខារពេទ្យ និងគ្រឿងសំអាង សូមទំនាក់ទំនងតាមរយៈទូរស័ព្ទលេខ៖ 011 574 787, 012 983 334, 012 892 022, 017 606 670, 012 562 446។