បើយោងតាមគណនីហ្វេសប៊ុករបស់លោក ផែង វណ្ណៈ បានបង្ហោះសារថា "ស្របពេលដែលពិភពលោកកំពុងប្រឈមនឹងការឆ្លងរីករាលដាលនៃជំងឺវីរុសកូវីដ ១៩ ប្រទេសកម្ពុជាក៏រងទទួលផលប៉ះពាល់ខ្លាំងដែរ ។ ជាពិសេស ប្រជាជន អាជីវករ ពាណិជ្ជករ ប្រឈមមុខនឹងការបាត់បង់ប្រាក់ចំណូលស្ទើរតែគ្រប់គ្នា ។ អ្វីដែលប្រជាពលរដ្ឋប្រឈមខ្លាំងនោះគឺ រកលុយមិនបានហេីយ ត្រូវបង់ការប្រាក់ធនាគារ ត្រូវទិញម្ហូបហូបប្រចាំថ្ងៃ ត្របង់ថ្លៃទឹក ថ្លៃភ្លើង ។ ល ។

ទន្ទឹមនឹងប្រជាពលរដ្ឋកំពុងវេទនា សមត្ថកិច្ចនគរបាលចរាចរណ៍ ក៏រឹតបន្តឹងច្បាប់ចរាចរណ៍នៅពេលដ៏លំបាកនេះដែរ ។ ជាពិសេសការចាប់ប្រជាពលរដ្ឋដែលល្មេីសច្បាប់ចរាចរណ៍ផាកពិន័យ ធ្វេីអោយបន្ទុកលេីការចំណាយរបស់ប្រជាពលរដ្ឋកាន់តែលំបាកកខ្លាំងឡេីងៗ ។

អាស្រ័យហេតុនេះ សូមឯកឧត្តមនាយឧត្ដមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ មេត្តាពិចារណាយោគយល់អនុគ្រោះចំពោះប្រជាពលរដ្ឋណាដែលមានកំហុសតិចតួច មិនគួរផាកពិន័យទេ គួរតែអប់រំពួកគាត់វិញ ។ លេីកលែងតែប្រជាពលរដ្ឋណាដែលប្រព្រឹត្តបទល្មេីសចរាចរណ៍ធ្ងន់ធ្ងរ ត្រូវតែអនុវត្តន៍ច្បាប់ចរាចរណ៍ហេីយ ។ បេីបងប្អូនគាំទ្រសូមជួយ share បាទ ???"។




ប្រភព៖ Pheng Vannak News