មូលនិធិសប្បុរសធម៌នៃ គយក បាននាំយកអង្ករចែកជូនបងប្អូនរើសសំរាម ដែលជាតំបន់ត្រូវការស្បៀងខ្លាំងបំផុត ហើយក៏សូមអំពាវនាវដល់បងប្អូន ដែលមានលទ្ធភាពអាចចូលរួមបាន ដើម្បីជួយពួកគាត់...
-

នៅថ្ងៃនេះ មូលនិធិសប្បុរសធម៌នៃ គយក បាននាំយកអំណោច ស្បៀងអាហារទៅចែកជូនបងប្អូន ដែលរស់នៅក្នុងតំបន់សំរាម ឲ្យពួកគាត់បានអង្ករហូបចុកគ្រប់គ្រាន់ ក្នុងអំឡុងពេលជំងឺកូវីដ១៩ កំពុងតែមានវត្តមាននៅក្នុងប្រទេសកម្ពុជាយើងនេះ។

នៅក្នុងគណនីហ្វេសប៊ុកបានរៀបរាប់ថា "អង្ករ២តោន បានត្រៀមចេញទៅកាន់បងប្អូន រើសសំរាមសារជាថ្មីម្តងទៀតហើយនៅថ្ងៃនេះ... ដោយសារតំបន់នោះ គឺជាតំបន់ដែលត្រូវ ការស្បៀងអាហារខ្លាំងជាទីបំផុត..... ដូច្នេះហើយ មូលនិធិរបស់យើងត្រូវតែ ធ្វើកិច្ចការមួយនេះឲ្យអស់ពីលទ្ធភាពដើម្បី ផ្តល់ការជួយទៅដល់ពួកគាត់ឲ្យបានទាន់ពេល ផងដែរ...កំឡុងពេលនៃគ្រាដ៏លំបាក១នេះ... ទទឹមនឹងនេះ...ខ្ញុំនៅតែសូមគោរពអញ្ជើញ និង សូមអំពាវនាវ ឲ្យបងប្អូន និង មិត្តភក្តិទាំងអស់ ដែលមានលទ្ធភាព បន្តគាំទ្រ ក៏ដូចជាចូលរួម ចំណែកម្នាក់បន្តិចៗ ក្នុងការជួយទៅដល់ អ្នក ដែលកំពុងតែត្រូវការស្បៀងអាហារជាច្រើន នាក់ដទៃទៀត..... ។

ទាំងនេះគឺជាលេខសម្រាប់ការចូលរួមឧបត្ថម្ភ/ 012324711 ; 093324711 / ABA : 000582162 (Phalla Phorn) /ACLEDA : 18000026228515 (Phorn Phalla) ដោយក្តីគោរពពីខ្ញុំបាទ ©ផន ផល្លា (ប្រធានមូលនិធិសប្បរសធម៌នៃគយក)"។

ប្រភព៖ មូលនិធិសប្បុរសធម៌នៃ គយក