តារាសម្តែង ចម្រៀង និងបង្ហាញម៉ូត សូដា នីតា ដែលទើបតែជួបទុក្ខធំ ដោយម្តាយរបស់នាង បានទទួលមរណ ភាពកាលពីពេលថ្មីៗនេះ ដំណឹងមួយនេះ ពិតជាធ្វើឲ្យតារាស្រីរូបនេះ មានការក្រៀមក្រំយ៉ាងខ្លាំង។

តារាស្រីរូបនេះ បានបង្ហោះសារនៅលើបណ្តាញសង្គមហ្វេសប៊ុករបស់ខ្លួនថា នាងខ្ញុំ សូ ដានីតា សូមប្រកាសរក ឈ្មោះ (Rith Omega) ចេញមុខមកដកដោះស្រាយលុយចំនួន 6500$ ព្រោះបំពានសន្យា ដែលមានស្នាមមេដៃជាច្រើនដងហើយ ដោយតេមិនលើកបិទទូរសព្ទ័ បើមិនចេញមកខ្ញុំដាក់បណ្តឹង ឡើងដល់តុលាការ"។

ភ្លាមនោះ លោកធារិទ្ធ បានបង្ហោះសារឆ្លើយតបជាទៅកញ្ញាវិញថា "សូមបងស្រីកុំនិយាយថាប្រកាសរកខ្ញុំ ហាងខ្ញុំនៅបេីក ផ្ទះខ្ញុំនៅដដែល បងទាក់ទងខ្ញុំតាម Telegram ខ្ញុំតបរហូត តែថ្ងៃនេះខ្ញុំរវល់ ខ្ញុំជំរាបជូនបងថាខ្ញុំរវល់ ហេីយបងអោយខ្ញុំចូលខ្លួួន ខ្ញុំមានរត់ទៅណា? ខ្ញុំមានឆបោកបងស្រីឯណា?។
បញ្ជាក់= លុយ 6500$នោះ ជាលុយដែលបងស្រីបានកក់ mask ខ្ញុំ 10000$ ហេីយខ្ញុំបានចាញ់បោកគេដូចគ្នា តែខ្ញុំមានភាពទំនួលខុសត្រូវ បានខ្ញុំធានាសងបង ដោយយកលុយខ្លួនឯងសងបងបាន 3500$ហេីយ មុនខាងក្រុមហ៊ុន mask នោះសងខ្ញុំទៀត ....បងថាយកប៉ូលីសមកហាងខ្ញុំ? យកមកធ្វេីអីបងខ្ញុំអត់បានឆបោកបងទេ?ឯកសារខ្ញុំមាន ល្ងាចខ្ញុំអោយមេធាវីខ្ញុំទាក់ទងទៅបង...
មិនមែនជំពាក់លុយគេ សម្តីឡូយទេ ព្រោះខ្ញុំបានបង្ហាញហេីយ ខ្ញុំជាជនរងគ្រោះដែល តែខ្ញុំមិនបានគេចវេស រហូតដល់ថ្នាក់ដូចបងបង្ហោះទេ"។













ប្រភព៖ Rith Khun