ចូលគុកបានសម្រេច...ពួកអស់នេះ ក្មេងៗសោះមានកំលាំងពេញ មិនគិតរកការងារល្អធ្វើទេ បែរជានាំគ្នាធ្វើចោរឆក់ មិនដឹងរស់ដើម្បីអ្វីទេ អត់ប្រយោជន៍ រស់នាំទុក្ខដល់សង្គម
-

ខេត្តកណ្ដាល​៖​ ក្រោមការដឹកនាំដោយផ្ទាល់របស់លោក ឧត្តមសេនីយ៏ ស្នងការនគរបាលខេត្តកណ្តាលកម្លាំងអធិការដ្ឋាននគរបាល ដឹកនាំដោយលោក វរសេនីយ៏ទោ យី វណ្ណដា អធិការនៃអធិការនគរបាលក្រុងតាខ្មៅបានដឹកកម្លាំងតាមប្រមាញ់មុខ សញ្ញាឆក់យ៉ាងសកម្មនៅទីក្រុងតាខ្មៅ និងរាជធានីភ្នំពេញ បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ កាលពីថ្ងៃទី០២ ខែមេសា ឆ្នាំ២០២០ ត្រង់ចំណុច ផ្ទះសំណាក់អង្គរជ័យតែម្តង។

ជនរងគ្រោះទី១.មានឈ្មោះថា  ឈ្មោះ សុខស្រីលន់ភេទស្រី អាយុ៣១ឆ្នាំ មានទីលំនៅភូមិព្រែកហូរលិចសង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល,មុខរបរលក់ដូរ។កើតហេតុកាលពីថ្ងៃ៣០ ខែមីនា ឆ្នាំ២០២០ ម៉ោង១៤និង០០នាទី ត្រង់ចំណុច តាមផ្លូវ​មុខហាងត្រជាក់ចិត្តថ្មីភូមិកំពង់សំណាញ់សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល។

ជនរងគ្រោះទី២. ឈ្មោះ សៅ ស្រីណុចភេទស្រី អាយុ៣២ឆ្នាំ មានទីលំនៅភូមិកោះក្របីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ ភ្នំពេញ,មុខរបរបុគ្គលិកពេទ្យឯកជន។ កើតហេតុ ថ្ងៃទី០១ ខែមេសា ឆ្នាំ២០២០ ម៉ោង០៥និង ០០នាទី ព្រឹក ត្រង់ចំណុច តាមផ្លូវ​រង្វង់មូលវត្តព្រែកប្រាភូមិ+សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ ភ្នំពេញ។

ជនរងគ្រោះទី៣. ឈ្មោះ សួនកញ្ញាភេទស្រី អាយុ៣៦ឆ្នាំ មានទីលំនៅភូមិព្រែកហូរលិចសង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល,មុខរបរលក់ដូរ។ កើតហេតុ ថ្ងៃទី១៨ខែមីនា ឆ្នាំ២០២០ ម៉ោង០៨និង០០នាទី ត្រង់ចំណុច តាមផ្លូវ​ជាតិលេខ២ភូមិតាក្តុលសង្កាត់តាក្តុល ក្រុងតាខ្មៅ ខេត្តកណ្តាល។

ជនរងគ្រោះទី៤. ឈ្មោះអ៊ូសុខាភេទស្រី អាយុ៥៩ឆ្នាំ មានទីលំនៅភូមិទួលរកា៣សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ភ្នំពេញ,មុខរបរមន្ត្រីចូលនិវត្តន៏។ កើតហេតុ ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០ ម៉ោង១៩និង ៣០នាទីត្រង់ ចំណុច តាមផ្លូវ​លេខ២១ភូមិតាខ្មៅសង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។

ចំណែកជនសង្ស័យទាំងបីនាក់នោះរួមមាន៖

១-ឈ្មោះ ម៉ែន រិទ្ធី ភេទប្រុស អាយុ១៨ឆ្នាំ មានទីលំនៅភូមិព្រែកសំរោង១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរមិនពិតប្រាកដ(ឃាត់ខ្លួន)។

២-ឈ្មោះ រ៉ន ម៉េងហួរ ភេទប្រុស អាយុ១៩ឆ្នាំ មានទីលំនៅភូមិព្រែកសំរោងសង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរមិនពិតប្រាកដ(ឃាត់ខ្លួន)។

៣-ឈ្មោះម៉ាត់សុខគ្រី ភេទប្រុស អាយុ២០ឆ្នាំ មានទីលំនៅភូមិទួលក្រសាំង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរមិនពិតប្រាកដ(ឃាត់ខ្លួន)។

រីឯវត្ថុតាងចាប់យក៖ ១-ម៉ូតូ១គ្រឿងម៉ាកHonda c125ពណ៍ខ្មៅ សេរី២០១៤ផ្លាកលេខ កណ្តាល១S ៦៣០៧(របស់ជនសង្ស័យ)។ ២-កាបូបដាក់លុយមានរូទពណ៍ប្រផេះចំនួន១(របស់ជនរងគ្រោះ)។ ៣-កាបូបស្ពាយពណ៍ប្រផេះចំនួន១(របស់ជនសង្ស័យ)។ ៤-កាបូបដៃចំនួន១ពណ៍ក្រឡា(របស់ជនរងគ្រោះ)។ ៥-កាបូបដៃចំនួន៣របស់(ជនសង្ស័យ)។ ៦-ទូរសព្ទ័ចំនួន៤គ្រឿង(iphon6 ចំនួន២គ្រឿង+សាំស៊ុង១គ្រឿង+ម៉ាកMi មួយគ្រឿង)។ ៧-អត្តសញ្ញាណបណ្ណ័របស់ជនរងគ្រោះ១សន្លឹក(សៅស្រីណុច)។ ៨-សៀវភៅធនាគារ១សន្លឹករបស់ជនរងគ្រោះឈ្មោះសៅស្រីណុច។​៩-រូបថតរបស់ជនរងគ្រោះឈ្មោះសៅស្រីណុចមួយចំនួន។ ១០-ខ្សៃដៃធ្វើពីលោកហៈធាតុពណ៍លឿង១ខ្សៃរបស់ជនសង្ស័យ។ ១១-លុយដុល្លាចំនួន$22 ។ ១២-លុយខ្មែរចំនួន៦៨២០០ម៉ឺនរៀល។

សម្ភារ:បាត់បង់: ១-កាក់មាសទម្ងន់២ជី១។ ២-កាបូបដាក់លុយចំនួន៤។ ៣-លុយខ្មែរ៧០ម៉ឺនរៀល។ ៤-ទូរសព្ឌ័២គ្រឿង(oppoមួយនិងNចុចពិលមួយ)។ ៥-កងដៃ២និងខ្សែកមាសមួយខ្សែទម្ងន់៧ជីមួយខ្សែ។ ៦-ឯកសារមួយចំនួន។

សភាពនៃរឿងហេតុ៖ កាលពីពេលវេលាកើតហេតុខាងលើ ជនរងគ្រោះបានជិះម៉ូតូតែម្នាក់ឯងចេញពីរបស់គាត់មកដល់ចំណុ់ខាងលើពេលនោះ ស្រាប់តែឃើញជនសង្ស័យ២នាក់ជិះម៉ូតូ១គ្រឿងម៉ាកសង់ពណ៍ខ្មៅសេរី២០១៤កាំរន្ទះពណ៍ខ្មៅផ្លាកលេខកណ្តាល១s ៦៣០៧បានធ្វើសកម្មភាពឆក់កាបូបរបស់គាត់ ហើយជិះគេចខ្លួនបាត់ទៅ។លុះមកដល់ថ្ងៃទី០២/០៤/២០២០ ទើបសមត្ថកិច្ចយើងបានទទួលពត៍មានពីមេការផ្ទះសំណាក់អង្គរជ័យថាមានមុខសញ្ញាសង្ស័យ៣នាក់ជិះម៉ូតូខាងលើចូលដេកក្នុងផ្ទះសំណាក់របស់គាត់ រួចកំលាំងយើងបានចុះទៅឃាត់ខ្លួននិងវត្ថុតាងយកមកចាត់ការតាមនិតិវិធីតែម្តង។

តាមចំលើយសារភាពជនសង្ស័យធ្លាប់បានធ្វើសកម្មភាពឆក់កាបូបគេបានសម្រេចចំនួន៤ដង ដូចរៀបរាប់ខាងលើ ប្រាកដមែន៕

ប្រភព៖ អធិការដ្ឋាននគរបាលក្រុងតាខ្មៅ