រំជួលចិត្តណាស់...កូននឹកម៉ាក់ណាស់ កូនសុំជួបម៉ាក់ក្នុងយល់សុបិន្តណាម៉ាក់ណា ចង់ឃើញម៉ាក់ណាស់...
-

តារាសម្តែង ចម្រៀង បង្ហាញម៉ូត កញ្ញា សូដា នីតា ដែលទើបតែជួបទុក្ខធំនៅក្នុងជីវិត ពេលអ្នកម្តាយជាទីស្រលាញ់ស្មើរនឹងជីវិតបានលាចាកលោកទៅ កាលពីពេលថ្មីៗនេះ ពិតជាធ្វើឲ្យតារាស្រីរូបនេះ មានការសោកស្តាយ រន្ធត់ចិត្ត យ៉ាងខ្លាំង មិនដឹងរកពាក្យអ្វីថ្លែងឲ្យអស់ពីក្នុងចិត្ត អស់ពីបេះដូង ដែលពេលនេះកញ្ញាកំពុងតែនឹកដល់រូបលោកជាខ្លាំងពន់ពេកនោះ។

ជាក់ស្តែងកាលពីថ្ងៃម្សិលមិញនេះ តារាស្រីម្នាក់នេះ ក៏បានបង្ហោះសារទាំងមិនអស់អាល័យចំពោះអ្នកមានគុណថា "នាំម៉ាក់ចូលផ្ទះវិញ ម៉ាក់មកម្តងនេះ គឺម៉ាក់ឈប់ឈឺរហូតហើយ ... នឹកណាស់ម៉ាក់អើយ.......កូនសុំជួបម៉ាក់ក្នុងយល់សប្តិ៍ណាម៉ាក់ណា ... ចង់ឃើញម៉ាក់ ...!!!"។

ទឹកចិត្តពេលដែលនឹកអ្នកម្តាយ ស្រលាញ់អ្នកម្តាយ ពិតជាធំធេងណាស់ ហើយក៏គ្មានអ្វីអាចមកកាត់ថ្លៃបាន ដោយសារតែការនឹករលឹកនេះ វាឋិតជាប់នៅក្នុងក្រអៅបេះដូង របស់យើងមិនអាចបំភ្លេចបាន។ 

ទន្ទឹមនឹងនេះ ក៏មានបងប្អូនមិត្តរួមអាជីព ក៏ដូចជាហ្វេនរបស់កញ្ញា​បានបង្ហោះសារចូលរួមរំលែកទុក្ខ និងសូមឲ្យកញ្ញា កាត់ចិត្តទៅព្រោះគាត់ទៅបានសេចក្តីសុខហើយ គាត់អស់កម្ម អស់ពារទៀតហើយ ៕

ប្រភព៖ So Danita