ចង់ស្រក់ទឹកភ្នែក ! ម្តាយពិការ អង្គុយលក់នំទាំងឈឺ នៅតាមផ្លូវ ទោះបីជាជំងឺកូរ៉ូណា ក៏មិនគួរឲ្យខ្លាចជាងកូន ដាច់ក្រពះដែរ (មានវិដេអូពិត)
-

ហ្វេសប៊ុក៖ វិដេអូមួយឃ្លីបរបស់អ្នកមីងម្នាក់បានធ្វើឲ្យប្រិយមិត្តនៅដែលប្រើប្រាស់នៅបណ្តាញសង្គមហ្វេសប៊ុក ក្តុកក្តួលរកពាក្យអ្វីថ្លែងមិនបានក្រៅពីពាក្យថា «អាណិត» ព្រោះតែជីវភាពក្រីក្រ បូករួមជាមួយនិងតម្រូវការរបស់ក្រពះអ្នកមីដាច់ខាតត្រូវតែជំនះតស៊ូរបើទោះបីជាខ្លួនជាមនុស្សពិការក៏ដោយ ។

សម្លេងដែលពោពេញទៅដោយទុក្ខលំបាកដែលអ្នកមីងអង្គុយនិយាយនៅលើដងផ្លូវដែលមានមនុស្សធ្វើដំណើរកាត់មុខអ្នកមីងទៅមកៗថា «បងទិញនំមួយថង់អត់បង » ស្របពេលដែលនៅក្នុងរង្វង់ដៃកំពុងតែអោបក្រសោបកូនឃើញហើយពិតជាសោកសៅជាពន់ពេក បើអាចសូមបងប្អូនទាំងអស់គ្នាមេត្តាជួយដល់គាត់ផង បើទោះបីជាតិចក្តី ច្រើនក្តី តាមទឹកចិត្តរបស់បងប្អូន និងជួយចែករំលែកនូវព័ត៍មានមួយនេះឲ្យអ្នមានទាំងឡាយជួយដល់គាត់ផង សូមអរគុណទុកជាមុន ៕ ប្រភព៖ Pich Ahprechat



 អត្ថបទ ៖ វៃ ម៉េង ហ៊ាង