ឯកឧត្តម ពេជ្រ ស្រស់ សម្រក់ទឹកភ្នែក ឈឺចាប់ជំនួសបងប្អូនប្រជាពលរដ្ឋ ចំពោះធនាគារ មិនទាន់អនុគ្រោះ ក្នុងអំឡុងពេលមានវីរុសកូវីដ១៩...មានវិដេអូ
ស៊ីហៀង
-

ភ្នំពេញ៖ កាលពីថ្ងៃម្សិលមិញនេះ នៅលើគេហទំព័រហ្វេសប៊ុករបស់ឯកឧត្តម ពេជ្រ ស្រស់ បានរៀបរាប់ទាំងទឹកភ្នែក ដែលមិនអាចជួយអ្វីបានជូនដល់ប្រជាពលរដ្ឋ​ខ្មែរ ។ ជាក់ស្តែងនៅក្នុងគណនីហ្វេសប៊ុករបស់ឯកឧត្តម ពេជ្រ​ ស្រស់ បានបង្ហោះសារថា "លោក ពេជ្រ ស្រស់ សម្រក់ទឹកភ្នែក ឈឺចាប់ជំនួសបងប្អូនជុំវិញរឿងធនាគារ មិនទាន់ អនុគ្រោះដល់បងប្អូន"។

នៅក្នុងវិដេអូរបស់លោកបានរៀបរាប់ថា "ពេលខ្លះទឹកភ្នែកខ្ញុំស្រក់អត់ដឹងខ្លួនមែនបងប្អូន ខ្ញុំជួយគេមិនបាន ពេលប្រជាពលរដ្ឋកំពុងតែជួបនូវវិបត្តិ រឿងបំណុលធនាគារ និងរឿងជំងឺកូវីដ១៩។ លោកបានបន្តទៀតថា​ រាល់ពេលដែលមើល Comment ពីបងប្អូននៅលើ Page ខ្ញុំឈឺចាប់ ស្រក់ទឹកភ្នែក ខ្ញុំជាកូនអ្នកក្រ ខ្ញុំយល់ពីទុក្ខលំបាករបស់បងប្អូនប្រជាពលរដ្ឋ ។ លោកបានបន្ថែមទៀតថា លោកពិតជាសោកស្តាយណាស់ ដែលលោកគ្មានអំណាចអ្វី ដែលអាចជួយដល់បងប្អូនបាន ប៉ុន្តែលោកមិនចុះចាញ់ដាច់ខាត លោកនឹងតស៊ូជាមួយនឹងបងប្អូន ហើយលោកជឿជាក់ថា ធនាគារមិនខាតរាប់កោដនោះទេ ព្រោះគេនោះគេចំណេញលុយច្រើនណាស់ ពីបងប្អូនរាប់ឆ្នាំហើយ តែហេតុអ្វីបានជាគេមិនយោគយល់យើងតែប៉ុន្មានខែនឹង?

មានវិដេអូ៖

ប្រភព៖ Pich Sros - ពេជ្រ ស្រស់