ដំណឹងល្អទៀតហើយ ! នៅព្រឹក ថ្ងៃទី៤ ខែ ៤ កម្ពុជា ពុំបានរកឃើញអ្នកឆ្លង កូវីដ ១៩ បន្ថែមទៀតទេ ហើយជាសះស្បើយចំនួន ៥០ករណីហើយ
ភ្នំពេញ ៖ បើយោងទៅតាមសេចក្តីប្រកាសរបស់ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC បានប្រកាសឲ្យដឹងថា ៖ រហូតម៉ោង ១០ព្រឹក ថ្ងៃទី ៤ មេសា ២០២០ យេីងពុំរកឃេីញអ្នកជំងឺ COVID-19 ថ្មីទេ សរុបទាំងអស់ប្រទេសយេីងមានចំនួន ១១៤ ករណី និង យេីងបានព្យាបាលជាសះស្បេីយថែម១៥ករណី សរុប៥០ករណី ស្លា ប់គ្មាន ។ យេីងពុំទាន់រកឃេីញភ័ស្តុតាងបញ្ជាក់ថាមានការឆ្លងក្នុងសហគមន៍នៅឡេីយទេ តែលទ្ធភាពនឹងអាចកេីតមាន ។ពត៌មានបន្ថែមសូមទាក់ទងលេខ ១១៥
សូមអានសេចក្តីប្រកាសនៅខាងក្រោម៖


ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។