ធ្វើបុណ្យឲ្យចំគោលដៅ...ឯកឧត្តមពេជ្រ ស្រស់ បាននាំយកអង្ករ មី ចែកជូនដល់បងប្អូនខ្វះខាតខ្លាំងចំនួន១០០គ្រួសារ នៅក្បែរភ្នំឧត្តង្គ...
-

នៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២០ ឯកឧត្តម ពេជ្រ ស្រស់ បាននាំយកអំណោយទៅចែកជូនបងប្អូនប្រជាពលរដ្ឋ ដែលកំពុងតែមានទុក្ខលំបាក ដាក់ស្បៀងអាហារហូបចុក ព្រោះតែស្ថានភាពមិនអំណោយផល ទើបតម្រូវឲ្យពួកគាត់មិនអាចប្រកបមុខរបរ ឬ មិនអាចធ្វើអ្វីបាន មិនអាចចេញទៅប្រាក់បានដូចមុន ទើបធ្វើឲ្យឯកឧត្តម សម្រេចចិត្តយកលុយផ្ទាល់ខ្លួន និងមានសប្បុរសជន បានចូលរួមចំណែក ដើម្បីជួយដល់ពួកគាត់ផងដែរ។

ជាក់ស្តែងនៅក្នុងគណនីហ្វេសប៊ុករបស់ឯកឧត្តម ពេជ្រ ស្រស់ បានបង្ហោះសារថា"នៅព្រឹកនេះខ្ញុំបានចុះចែកនូវស្បៀងដល់ ប្រជាពលរដ្ឋ១០០គ្រួសារនៅក្បែរភ្នំឧត្តង្គ ឆ្លៀតឳកាសនេះដែរខ្ញុំថ្លែងអំណរអរគុណ ដល់សប្បុរសជនទាំងអស់ដែលចូលរួមជា ថវិកាទិញនូវអង្ករដើម្បីចែកជូនបងប្អូននេះ ផង។ ពេជ្រ ស្រស់ 04/04/2020"។

ប្រភព៖ Pich Sros - ពេជ្រ ស្រស់