សាធុ សាធុ សប្បាយចិត្តណាស់ ! អ្នកជំងឺកូវីត19នៅខេត្តព្រះសីហនុបានជាសះស្បើយចំនួន18នាក់ មានដូចជាជនជាតិ....
ខេត្តព្រះសីហនុ-គ្រូពេទ្យប្រាប់ថា ខេត្តព្រះសីហនុមានអ្នកជាសះស្បើយពីជំងឺកូវីដ19ចំនួន09នាក់ថ្មីទៀត គិតត្រឹមថ្ងៃ03មេសា2020 ។ សរុបអ្នកជំងឺកូវីត19នៅខេត្តព្រះសីហនុដែលជាសះស្បើយចំនួន18នាក់(ចិនម្នាក់,ខ្មែរម្នាក់,បារាំង16នាក់) ក្នុងចំណោមអ្នកជំងឺសរុបចំនួន40 ដែលរាប់ទាំងជនជាតិចិនដំបូងគេផង។ បច្ចុប្បន្ននៅសល់22នាក់កំពុងព្យាបាលបន្តក្នុងនោះមានខ្មែរ2នាក់ បារាំង20នាក់។

របាយការណ៍ពីអជ្ញាធរប្រាប់PNNថា អ្នកជាទាំងអស់ត្រូវបានអនុញ្ញាតអោយចាកចេញពីខេត្តព្រះសីហនុហើយកាលពីព្រលប់ថ្ងៃទី3មេសា2020 ដើម្បីវិលត្រឡប់ទៅផ្ទះនិងប្រទេសកំណើតវិញ៕ «អរគុណគ្រូពេទ្យ អរគុណអជ្ញារនិងសមត្ថកិច្ចដែលរួមគ្នាធ្វើការងារនេះ» ដោយលោកអ៊ុំ ៖ Huy Bunleng News



ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។