ត្រឹមត្រូវណាស់...អ្នកនាង ខាត់ សុឃីម ថា មនុស្សអីលូវ យកខុសធ្វេីត្រូវ យកឆ្កួតធ្វេីជា អំពេីអាក្រក់ទ្បិទ្បក់លីលា ព្រហេីនទាមទា អាងមាសអាងប្រាក់...
ប្រិយមិត្តជាច្រើនប្រាកដជាបានស្គាល់តារាចម្រៀងដ៏ល្បីឈ្មោះ នៅក្នុងប្រទេសកម្ពុជា និងអ្នកកាត់សក់ដ៏ល្បីល្បាញ ទៅណាមកណា តែងតែមានអ្នកស្គាល់រាប់មិនអស់ ក៏ព្រោះតែអ្នកនាង មិនចេះឆ្មើងឆ្មៃ សុភាពរាបសារ និងរួសរាយរាក់ទាក់ ដែលជាហេតុធ្វើឲ្យបងប្អូនមហាជន គោរពស្រលាញ់និងគាំទ្រអ្នកនាងរហូតមក។

តារាពហុជំនាញ អ្នកនាង ខាត់ សុឃីម ដែលទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់មហាជន និងហ្វេនៗ បានបង្ហោះសារយ៉ាងខ្លីលើបណ្តាញសង្គមហ្វេសប៊ុករបស់ខ្លួន នៅមុននេះបន្តិចថា "មនុស្សអីលូវ យកខុសធ្វេីត្រូវ យកឆ្កួតធ្វេីជា អំពេីអាក្រក់ទ្បិទ្បក់លីលា ព្រហេីនទាមទា អាងមាសអាងប្រាក់......."។

ទន្ទឹមនឹងនេះក៏មានបងប្អូនជាច្រើន គាត់បានបង្ហាញពីចំណាប់អារម្មណ៍លើការខមិន ចំពោះពាក្យសំដីរបស់តារាចម្រៀងថា "និយាយត្រូវណាស់បង" និងមានអ្នកខ្លះទៀតថា "ត្រូវណាស់បង" ។












ប្រភព៖ ខាត់ សុឃីម
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។