ពិតណាស់...សេចក្តីល្អ អំពើល្អ មិនមែនធ្វើដើម្បីឲ្យគេដឹងគុណ ឬតបគុណយើងទេ តែធ្វើដើម្បី...
-

លោកឧកញ៉ា​ទៀ វិចិត្រ ដែលពុកម៉ែបងប្អូនបានស្គាល់រូបលោកតាមរយៈ សកម្មភាពនានា ដោយលោកបានជួយដល់ចាស់ជរា ជនទៅទាល់ក្រ និងបងប្អូនជាច្រើន ដែលជួបនូវការលំបាក ពិសេសគឺលោកមិនអាចរំលងបាននោះ រាល់ពេលលោកជួបលោកយាយលោកតា នៅតាមដងផ្លូវ គឺលោកតែងតែចុះជួយមិនខានឡើយ។

លោកឧកញ៉ា ទៀ វិចិត្រ ក៏ជាបុគ្គលម្នាក់ ដែលបានចូលរួមយ៉ាងសកម្មនៅក្នុងការអភិរក្សសត្វព្រៃផងដែរ។ លោកតែងតែទទួលបានការកោតសរសើរយ៉ាងខ្លាំង ពីសំណាក់មហាជន ក៏ដូចជាហ្វេនៗរបស់លោកតាមបណ្តាញសង្គមហ្វេសប៊ុក។

ដោយឡែកកាលពីថ្ងៃម្សិលមិញនេះ លោកក៏បានធ្វើការបង្ហោះសារយ៉ាងខ្លី ដ៏មានអត្តន័យ ជូនបងប្អូននៅក្នុងបណ្តាញសង្គមហ្វេសប៊ុកឲ្យបានអាច និងជ្រោតជ្រាមអំពីអត្តន័យ ដែលលោកបានធ្វើការបង្ហោះ។ នៅក្នុងសាររបស់លោក បានសរសេរថា "សេចក្តីល្អ អំពើល្អ មិនមែនធ្វើដើម្បីឲ្យគេដឹងគុណ ឬតបគុណយើងទេ តែធ្វើដើម្បីក្តីសុខយើង ធ្វើដើម្បីឲ្យចិត្តយើងបានស្ងប់...៚ ទៀ វិចិត្រ"។

មានវិដេអូ៖


ប្រភព៖ ទៀ វិចិត្រ TEA VICHET