ហ្វេសប៊ុក ៖ ដូចដែរប្រិយមិត្តបានជ្រាបរួចមកហើយថា ពិភពលោកកំពុងតែទទួលរងការវា យប្រហារពីសំណាក់វីរ៉ុស កូរ៉ូណា (Covid 19) យ៉ាងខ្លាំង ហើយនៅក្នុងពេលនេះដែរប្រជាជនទូទាំងពិភពលោកបានកំពុងតែមានការព្រួយបារម្ភបញ្ហាមួយនេះ ព្រោះអីមិនទាន់មានប្រទេសណារកឃើញថ្នាំសម្រាប់បំផ្លាញវីរ៉ុសនេះបាននៅឡើយទេ។

វាគឺជារឿងមួយដែលអាក្រក់ខ្លាំងណាស់នៅក្នុងឆ្នាំ ២០២០ នេះ ដោយសារតែវីរ៉ុស កូរ៉ូណា នេះបានធ្វើឲ្យសេដ្ឋកិច្ចនៅលើពិភពលោកបានមានការធ្លាក់ចុះយ៉ាងខ្លាំង រហូតធ្វើឲ្យប្រជាជនមួយចំនួនដាច់បាយ ដាច់ទឹកដោយសារតែទំនិញឡើងថ្លៃ បិទការនាំចេញនាំចូលទាំងអស់ មនុស្សគ្មានការងារធ្វើ គ្មានប្រាក់ចំនូល គ្មានអាហារហូបចុកគ្រប់គ្រាន់ មិនថាតែប្រទេសកម្ពុជាទេ គឺប្រទេសនាៗនៅលើពិភពលោកទាំងអស់ ។

យ៉ាងណាមិញបើយោងទៅតាមការផុសរបស់គណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Kodomo បានធ្វើការលើកឡើងឲ្យដឹងនៅលើបណ្តាញសង្គមហ្វេសប៊ុកថា៖« ពីរនាក់យាយចៅដើរតាំងស្តុបបូកគោមកសុំស្បៀង ពីរកព្ចាប់យកទៅហូប ព្រោះគាត់ដាច់ពេលហើយ ខ្ញុំសួរគាត់គាត់ថាពីរកព្ចាប់នេះយាយអាចហូបបាន ៣ ទៅ៤ថ្ងៃ ហើយដើរមកមេឃឡើងក្តៅហែងលោកអើយគិតៗទៅអ្នកអត់គាត់តស៊ូណាស់ សុខចិត្តដើរពីណាពីណីមកដើម្បីតែស្បៀងបុណ្ណឹង ?ហុឹម អាណិតណាស់តែជួយបានតែប៉ុននឹងទេ »៕

