បងប្អូនរស់នៅឯគំនរសំរាម បង្ហាញអារម្មណ៍រំភើប និងថ្លែងអំណរគុណដល់សប្បុរសជន ដែលនឹកឃើញពួកគាត់ ព្រមទាំងបានជួយពួកគាត់ ខណៈពេលដែលពួកគាត់ត្រូវការស្បៀងអាហារនៅពេលនេះ...មានវិដេអូ
-

នៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២០នេះ មូលនិធិសប្បុរសធម៌នៃ គយក បានយកអង្ករទៅជូនបងប្អូននៅគំនរសំរាម ដើម្បីឲ្យពួកគាត់បានស្បៀងសម្រាប់ទទួលទាន ក្នុងពេលដែលពួកគាត់ជួបការលំបាក។

នៅក្នុងគណនីហ្វេសប៊ុក របស់មូលនិធិសប្បុរសធម៌នៃ គយក បានបង្ហោះសារថា "កំឡុងពេលនៃការរាតត្បាតនៃជំងឺ Covid19នេះ បងប្អូនប្រជាពលរដ្ឋខ្មែរយើង ស្ទើរតែគ្រប់ទីកន្លែងហើយ ដែលកំពុងតែប្រឈមនឹងការខ្វះខាត ស្បៀងអាហារជាចាំបាត់.....ហើយខាងក្រោមនេះគឺជាការ ចុះមកជាលើកទី៣ ក្នុងការដឹកជញ្ជូនអង្ករដើម្បីផ្តល់ជូនបងប្អូន ដែលកំពុងតែខ្វះខាតខ្លាំងនៅឯគំនរសំរាម ។

យ៉ាងណាមិញ មូលនិធិរបស់យើងកំពុងតែបន្តដំណើរទៅកាន់កន្លែងដែលបងប្អូនរបស់ យើងកំពុងតែខ្វះខាតដទៃទៀត....... មូលនិធិសប្បុរសធម៌នៃគយក។

មានវិដេអូ៖


ប្រភព៖មូលនិធិសប្បុរសធម៌នៃ គយក