ឯកឧត្តម ពេជ្រ ស្រស់ ថា ជាតិជាកូនប្រុស គឺមិនងាយយំទេ ប៉ុន្តែបើប៉ះដល់បេះដូងហើយ ទោះ បីជាខំទប់យ៉ាងណា ក៏ ទឹកភ្នែកវានៅតែស្រក់មកដែរ ពីព្រោះ
ស៊ីហៀង
-

ប្រធានគណបក្សយុវជនកម្ពុជា​ ឯកឧត្តម ពេជ្រ ស្រស់ ដែលធ្វើឲ្យបងប្អូនពុកម៉ែ​ គាំទ្រនិងស្រលាញ់ពេញបេះដូង ។ កាលពីពេលថ្មីៗនេះ លោកក៏បានបង្ហូរទឹកភ្នែក តាមរយៈវិដេអូឃ្លីបមួយ ដោយលោកបានមើលឃើញពីទុក្ខលំបាករបស់បងប្អូនប្រជាពលរដ្ឋ រឿងជំពាក់បំណុលធនាគារ និងបញ្ហាកូវីដ១៩។

ជាក់ស្តែងនៅក្នុងគណនីហ្វេសប៊ុកលោកពេជ្រ ស្រស់ ថា "ជាតិជាកូនប្រុស គឺមិនងាយយំទេ ប៉ុន្តែបើប៉ះដល់បេះដូងហើយ ទោះ បីជាខំទប់យ៉ាងណា ក៏ ទឹកភ្នែកវានៅតែស្រក់មកដែរ ពីព្រោះវាស្រក់មកតាមការរុញច្រានរបស់បេះដូង"។

ទន្ទឹមនឹងនេះក៏មានបងប្អូនជាច្រើន បានបង្ហាញអារម្មណ៍គាំទ្រ និងអរគុណចំពោះរូបលោក ដែលបានជួយជ្រុំជ្រែងដល់បងប្អូនប្រជាពលរដ្ឋ ពេលឃើញបងប្អូនប្រជាពលរដ្ឋជួបទុក្ខនៅពេលនេះ។

ប្រភព៖​ Pich Sros - ពេជ្រ ស្រស់