ទឹកចិត្តឪពុកម្តាយ...លោកតា សង់ ស៊ីស និងភរិយា នៅឆ្ងាយពីកូនគាត់នៅមិនសុខទេ អន្ទះសារចង់ដឹងពីសុខទុក្ខកូន ទោះមិនបានឃើញមុខកូនក៏បានត្រឹមស្តាប់ដំណឹងខាងមុខបន្ទប់ពេទ្យក៏ស្ងប់ចិត្ត...
-

តារាចម្រៀង អ្នកនាង សុន ស្រីពេជ្រ ដែលពុកម៉ែបងប្អូនបានស្គាល់ និងគាំទ្រ រហូតមក​ ពេលបានជួបទុក្ខ ដោយប្អូនប្រុស បានចូលមន្ទីរពេទ្យ ហើយមិនមានលុយសម្រាប់ព្យាបាលប្អូនប្រុស ធ្វើឲ្យតារាស្រីរូបនេះ ដាច់ចិត្ត សូមបងប្អូនឲ្យជួយដល់ប្អូនប្រុសនាងផង។

ជាក់ស្តែងនៅក្នុងគណនីហ្វេសប៊ុករបស់អ្នកនាង បានបង្ហោះសារថា " ទឹកចិត្តជាពុកម្តាយនៅឆ្ងាយពីកូនគាត់នៅមិនសុខទេ អន្ទះសារចង់ដឹងពីសុខទុក្ខកូន ទោះមិនបានឃើញមុខកូនក៏បានត្រឹមស្តាប់ដំណឹងខាងមុខបន្ទប់ពេទ្យក៏ស្ងប់ចិត្ត"។

គ្រាន់តែបានឃើញ ពីចិត្តរបស់អ្នកមានគុណភ្លាម ធ្វើឲ្យមហាជនពិតជាការស្ងោចសរសើរពីទឹកអតីតតារាកំប្លែង លោកតាសង់ស៊ី ដែលគាត់កំពុងតែមានជំងឺជាប់កាយហើយ តែខំប្រឹងមកមើលកូនប្រុសដែលកំពុងតែសម្រាកព្យាបាលនៅមន្ទីរពេទ្យ។

ប្រភព៖ សុន ស្រីពេជ្រ